ព្រះចៅអធិការវត្តអង្គសិរីនិងលោកវីរះវ៉ធេីរផ្តល់បច្ច័យផ្ទាល់ខ្លួននិងសំភារះមួយចំនួនជូនសាលាស្រុកកណ្តាលស្ទឹង

0
500

(កណ្តាល)៖ ដើម្បីទ្រទ្រង់ជាមួយរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ការជំងឺ«កូវីដ-១៩»ព្រះគ្រូសិរីពោធិញាណ នឿន កុសល ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិ ឧទ្ទេស បណ្ឌិតទេពវង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណ ស្រុកកណ្តាលស្ទឹង
ជាប្រធានមូលនិធិមនុស្សធម៍វត្តអង្គសិរី និងជាព្រះចៅអធិការវត្តអង្គសិរី ស្ថិតនៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនិងសប្បុរសជនមួយចំនួនបាននាំយកអំណោយនិងទាយ្យទានផ្តល់ជូនសាលាស្រុកកណ្តាលស្ទឹង។

ការនិមន្តផ្តល់អំណោយរបស់ចៅអធិការវត្តអង្គសេរី បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ដោយមានការចូលរួមពីសំណាក់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនិងមន្ត្រីរាជការជុំវិញខណ្ឌ និងសប្បុរសជន លោកវីរៈ វ៉ធើរ និងភរិយា ព្រមទាំងបុត្រ លោកឡាយ គឹមលាង និង លោកស្រី ខន ចន្រ្ទាព្រមទាំងបុត្រ លោកបេន សុផល និងលោកស្រី ប៉ូ ស្រីគង់ ព្រមទាំងកូនចៅ នៅសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារនិងក្រុមសមាជិកមូលនិធិមនុស្សធម៌វត្តអង្គសិរីព្រមទាំង ក្រុមចលនាស្រ្តីស្រុកកណ្តាលស្ទឹងផងដែរ។

ព្រះចៅអធិការវត្តអង្គសិរីមានសង្ឃដីកាថា អំណោយដែលបានផ្តល់ជូននាពេលនេះរួមមាន៖បច្ច័យផ្ទាល់របស់ព្រះអង្គចំនួន ២ លានរៀល ទឹកសុទ្ធ១០០យួរ អង្ករ៣បាវ មី៣កេះ ទឹកត្រី១យួរទឹកសុីអុីវ១យួរ ទឹកក្រូច១កេះ និងសប្បុរសជនលោក វិរៈ វ៉ធើរ ឧបត្ថម្ភទឹកសុទ្ធចំណុះ២០លីត្រ១០០ធុង។
នេះជាលេីកទី១៣៧។

ដេីម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ​ប្រឆាំង​ និងទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ​-១៩ (Covid-១៩)​៕

មតិ