ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានពង្រឹងសាមគ្គីភាព នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19

0
309

សហរដ្ឋអាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានពង្រឹងសាមគ្គី នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីប្រយុទ្ធប្រឆំាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។
ថ្លែងក្នុងសន្និសិទកាសែតខ្លីមួយ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បាននិយាយថា ការចូលរួមរបស់ក្រុមប្រឹក្សាសន្តិសុខ នឹងមានសារៈសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សន្តិភាព និងសន្តិសុខនៃការឆ្លងរាតដាលជម្ងឺ COVID-19 ។ លោកបន្ថែមថា ជាការពិត សញ្ញានៃការរួបរួមគ្នា និងការដោះស្រាយពីក្រុមប្រឹក្សា នឹងត្រូវពឹងផ្អែកយ៉ាងច្រើននៅក្នុងគ្រាលំបាកនេះ ។
សូមបញ្ជាក់ថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៦០ម៉ឺន៥ពាន់៣១៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៩ម៉ឺន៥ពាន់៧៥២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៥ម៉ឺន៦ពាន់៩៤១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ៕

មតិ