នាយករដ្ឋមន្ត្រីអង់គ្លេសចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ប៉ុន្តែនៅតែបន្តសម្រាកនៅមន្ទីរពេទ្យ

0
348

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ទទួលបានការអនុញ្ញាតឱ្យចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ (ICU) វិញហើយ ជាទីដែលរូបលោកបានចំណាយពេលដល់ទៅ៣យប់ ប៉ុន្តែលោកនឹងបន្តទទួលការព្យាបាលជំងឺ COVID-19 នៅឯមន្ទីរពេទ្យ St Thomas នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។
រហួតមកទល់នឹងពេលនេះ លោក បូរីស ចនសុន កំពុងបន្តទទួលការព្យាបាលយ៉ាងដិតដល់បំផុត នៅក្នុងដំណាក់កាលដំបូង នៃការស្តារសុខភាពលោកឡើងវិញ នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស ។
ហើយស្របពេលដែលលោក បូរីស ចនសុន កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ St Thomas ដែលស្ថិតនៅភាគកណ្តាលទីក្រុងឡុងដ៍ នោះ រដ្ឋមន្រ្តីការបរទេសអង់ គ្លេស លោក ដូមីនីក រ៉ាអាប់ កំពុងកាន់ការងារជំនួសលោកជាបណ្តោះអាសន្ន ៕

មតិ