រដ្ឋសភាជាវិសាមញ្ញ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលមានសម្លេងគាំទ្រចំនួន ១២០/១២១ភាគច្រើនលើសលុប

0
334

ភ្នំពេញសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានីតិកាលទី៦នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២០បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលមួយចំនួនតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី( កាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០) ដែលផ្ញើជូនសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា។សម័យប្រជុំជាវិសាមញ្ញរដ្ឋសភានៅថ្ងៃនេះដែរមានកូរ៉ុមចំនួន១២១រូប។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានស្នើកែសម្រួលសមាជិករាជរដ្ឋាភិបាលនីតិកលទីរួមមាន÷

តែងតាំងទេសរដ្ឋមន្ត្រី÷

លោកកិត្តិសេដ្ឋាបណ្ឌិតចមប្រសិទ្ធជាទេរដ្ឋមន្ត្រី។

លោកហ៊ឹមឆែមជាទេសរដ្ឋមន្ត្រី

(ទទួលបន្ទុកបេសកកម្មពិសេស) អវត្តមាន។

លោកអង្គវង្សវឌ្ឍនាជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកម្មពិសេស)

លោកត្រាំអ៊ីវតឹកជាទេសរដ្ឋមន្ត្រី

(ទទួលបន្ទុកបេសកកម្មពិសេស)

លោកពេជ្រប៊ុនធិនជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)។កែសម្រួលនិងតែងតាំងសមាសភាពរដ្ឋមន្ត្រី÷

លោកកិត្តិសេដ្ឋាបណ្ឌិតចមប្រសិទ្ធជាទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្ដន៍។

លោកកើតរិទ្ធជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោកជាវ៉ាន់ដេតជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោកឈិតសុខុនជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

លោកព្រុំសុខា  ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

រដ្ឋសភានាសម័យប្រជុំជាវិសាមញ្ញនីតិកាលទី៦បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលមានចំនួន១២០/១២១សម្លេងដែលជាការគាំទ្រដ៏ច្រើនលើសលុបគឺលើស៥០%+១៕

មតិ