នាយរងនគរបាលចរាចរណ៍ម្នាក់ដឹកដៃនារីជានគរបាលចរាចរណ៍ដូចគ្នាឡេីងផ្ទះសំណាក់ខណះប្តីជានគរបាលផ្នែកអន្តរាគមន៍តាមទាន់ផ្អេីលឈុល

0
34935

ខេត្តកណ្តាល ៖ នារីជានគរបាលចរាចរណ៍ផ្លូវគោកខេត្តកណ្តាលម្នាក់ដោយមានប្តីជានគរបាលផ្នែកអន្តរាគមន៍បានលួចបង្កាត់ភ្លេីងស្នេហ៍ជាមួយបុរសជានាយរងនគរបាលចរាចរណ៍ ផ្លូវគោកខេត្តកណ្តាលដូចគ្នា និងដឹកដៃគ្នាឡេីងឋានសួគ៌នៅក្នុងផ្ទះសំណាក់«យីហោ» ឈីវសេង បន្ទប់លេខ១០២ ស្ថិតក្នុងភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវបានប្តីតាមទាន់បង្កការភ្ញាក់ផ្អេីលកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

បុរសជាប្តីដែលប្រពន្ធលួចទៅមានស្នេហ៍លួចលាក់ មានឈ្មោះ ចេវ សុភាព អាយុ២៩ឆ្នាំ មុខរបរ ជានគរបាលអត្តរាគមន៍ខេត្តកណ្តាល។ ចំណែកប្រពន្ធមានឈ្មោះ វ៉ន សុជាតា អាយុ២៨ឆ្នាំ,មុខរបរ ជានគរបាលចរាចរណ៍ផ្លូវគោកខេត្តកណ្តាល។ ដោយឡែកសហាយស្មន់ មានឈ្មោះ នួន វៃ អាយុ៤៥ឆ្នាំ, មុខរបរជានាយរងការិយាល័យចរាចរផ្លូវខេត្តកណ្តាល នៃស្នងការនគរបាលខេត្តកណ្តាល ព្រនាមទិព្យ៩(សាហាយ) សុទ្ធជានគរបាលទាំងអស់គ្នា។

ក្នុងរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានរៀបការជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ដោយប្តីជានគរបាលអត្តរាគមន៍ រីឯប្រពន្ធជាមន្ត្រីនគរបាលចរាចរខេត្តកណ្តាល ដោយទទួលបានកូនស្រី១នាក់ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ។
លុះក្រោយមកប្រហែល២០ថ្ងៃមុនកើតហេតុ ជនរងគ្រោះនិងប្រពន្ធបានឈ្លោះប្រកែកគ្នា បន្តិចបន្តួច ហើយប្រពន្ធគាត់ក៏បានចុះចោលផ្ទះបាត់ទៅ។
រហូតមកដល់វេលានិងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះក៏បានតាមរកឃើញប្រពន្ធរបស់គាត់កំពុងនៅក្នុងបន្ទប់លេខ១០២ផ្ទះសំណាក់ឈាវសេង ជាមួយឈ្មោះនួន វៃ គាត់ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិតាខ្មៅអោយចុះអត្តរាគមន៍
ដល់កន្លែងកើតហេតុ តែប្រពន្ធគាត់បានរត់គេចខ្លួនបាត់ទៅ៕

មតិ