ហ្វេនហង្សក្រហមចុកឈាមមិនខានទេពេលលឺបែបនេះ…

0
100
LEIPZIG, GERMANY - OCTOBER 19: Timo Werner of RB Leipzig celebrates his goal during the Bundesliga match between RB Leipzig and VfL Wolfsburg at Red Bull Arena on October 19, 2019 in Leipzig, Germany. (Photo by Reinaldo Coddou H./Bundesliga/Bundesliga Collection via Getty Images) *** Local Caption *** Timo Werner

កីឡាបរទេស៖ ក្លឹប RB Leipzig បានធ្វើការបដិសេធ ចំពោះពាក្យចចាមអារ៉ាមទាំងឡាយណា ដែលបានថាខ្សែប្រយុទ្ធ Timo Werner កំពុងធ្វើដំណើរទៅកាន់ក្រុម Liverpool ខណ:ដែលពួកគេបានបញ្ជាក់ថា កីឡាកររូបនេះ នឹងផ្ទេរទៅកាន់ក្រុម Tottenham ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជំនួសវិញ ។គួរបញ្ជាក់ថារបាយការណ៍មួយនៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃពុធ បានអះអាងថាក្រុមហង្សក្រហមពិតជាពេញចិត្តខ្លាំង នៅក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ នារដូវកាលដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ ចំពេលមានការអះអាងថាពួកគេបានទាក់ទងជាមួយក្លឹប Leipzig រួចរាល់ហើយ កាលពីខែមករា ។ជាក់ស្តែងវាត្រូវបានគេយល់ទៀតថាក្រុម Liverpool នឹងត្រូវធ្វើការចុះហត្ថលេខាជាមួយ Werner សម្រាប់តម្លៃផ្តាច់កុងត្រាប្រមាណ ៥០ លានផោន ។ប៉ុន្តែទោះជាយ៉ាងណាពេលថ្មីៗនេះក្រុម RB Leipzig បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាពួកគេ មិនបានយល់ព្រមលើលក្ខខណ្ឌណាមួយជាមួយក្លឹប Liverpool នោះទេ ខណ:គណនីផ្លូវការរបស់ក្លឹបនៅ Bundesliga មួយនេះ បានចេញមុខឆ្លើយតបចំពោះការរំពឹងទុកនេះថា “ យើងបានលឺថាគាត់កំពុងធ្វើដំណើឆ្ពោះទៅកាន់ក្រុម Tottenham វិញទេ” ៕

មតិ