រ៉ូណាល់ដូបានត្រឹមឈរលេខ២សម្រាប់តំណែងអ្នករកគ្រាប់បាល់៥០គ្រាប់លឿនបំផុតនៅអ៊ីតាលី…

0
157

កីឡាបរទេស៖ Cristiano Ronaldo បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​ទី ៥០ នៅ​ក្លឹប​អ៊ីតាលី​លឿន​ជាង​គេ​បង្អស់ ដោយ​គ្រាប់​បាល់​ចុង​ក្រោយ​កើត​ឡើង​នៅ​ជំនួប​ប៉ះ Fiorentina ក្រោយ​ឈ្នះ ៣-០ ហើយ​ជា​ការ​បង្ហាញ​ខ្លួន​សរុប ៧០ ប្រកួត​ហើយ។គ្រាប់​បាល់​នេះ​យើង​រាប់​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ តែ​នាម​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី។ នៅ Serie A សុទ្ធ​មាន​តែ ៤០ គ្រាប់​ទេ ១០ គ្រាប់​ឯ​ទៀត​របស់ CR7 កើត​ឡើង​នៅ​ពាន​តូច​ធំ​ផ្សេងៗ​ក្រៅ​លីគ។ក្នុង​នោះ ១០ រូប​ដែល​ស៊ុត​គ្រាប់​ទី ៥០ លឿន​បំផុត​មាន​ដូច​ជា៖

Gonzalo Higuain ៥០ គ្រាប់ ៩៦ ប្រកួត

Adriano ៥០ គ្រាប់ ៩៥ ប្រកួត

Edin Dzeoko ៥០ គ្រាប់ ៩២ ប្រកួត

David Trezeguet ៥០ គ្រាប់ ៨៦ ប្រកួត

Gabriel Batistuta ៥០ គ្រាប់ ៩៥ ប្រកួត

Michel Platini ៥០ គ្រាប់ ៨៤ ប្រកួត

Marco Van Basten ៥០ គ្រាប់ ៨៣ ប្រកួត

Ronaldo ៥០ គ្រាប់ ៧៧ ប្រកួត

Cristiano Ronaldo ៥០ គ្រាប់ ៧០ ប្រកួត

Andriy Shevchenko ៥០ គ្រាប់ ៦៩ ប្រកួត៕

មតិ