Done Deal!!ក្រុមDortmund បានខ្ចីជើងCanពីJuventusរយៈពេល៦ខែ…

0
332

កីឡាបរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Emre Can បានផ្ទេរទៅចូលរួមជាមួយក្រុម Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។យោងតាមការចុះផ្សាយរបស់កាសែត Talk Sport បានឲ្យដឹងថា​ នៅពេលកិច្ចសន្យាខ្ចីជើងបញ្ចប់ Dortmund តម្រូវឲ្យផ្ទេរយក Can ពី Juventus ជាអចិន្ត្រៃយ៍នៅរដូវក្ដៅ ក្នុងទំហំទឹកប្រាក់ ២៥លានផោន (ឬប្រហែល ៣៣លានដុល្លារ)។ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ ជាប់ក្នុងជម្រើសដំបូងបានត្រឹម២ប្រកួតប៉ុណ្ណោះ ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិអ៉ីតាលីលោក Maurizio Sarri ទទួលតួនាទីដឹកនាំ Juventus រដូវកាលមុនមក។

នាយកផ្នែកកីឡារបស់ក្លិប Dortmund លោក Michael Zorc បាននិយាយជុំវិញការផ្ទេរនេះថា៖Can អាចលេងបានច្រើនប្រព័ន្ធនៅតំបន់ការពារ ក៏ដូចជាខ្សែបម្រើកណ្ដាលផងដែរ។ គាត់ជាកីឡាករដែលមានបច្ចេកទេសនិងមានឆន្ទៈខ្ពស់ក្នុងការស្វែងរកជ័យជម្នះ។Can មានបទពិសោធន៍ច្រើននៅលីគកំពូលអាល្លឺម៉ង់ Bundesliga ជាក់ស្ដែងគេធ្លាប់លេងឲ្យក្លិប Bayern Munich និងក្លិប Bayer Leverkusen មុនពេលផ្លាស់ទៅចូលរួមជាមួយ Liverpool ក្នុងឆ្នាំ២០១៤ និងក្រុម Juventus ឆ្នាំ២០១៨។

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យ២៦ឆ្នាំ ជាកីឡាករចំណូលថ្មីទី២ហើយដែល Dortmund នាំមកចូលរួមក្រុមក្នុងទីផ្សារដោះដូរខែមករានេះ បន្ទាប់ពីក្លិបយក្សអាល្លឺម៉ង់ ចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland ពីក្លិប Red Bull Salzburg កាលពីដើមខែ ក្នុងតម្លៃ១៨លានផោន (ឬប្រមាណ ២៣លានដុល្លារ) អមជាមួយកិច្ចសន្យារយៈពេលបួនឆ្នាំកន្លះ៕

មតិ