អាមេរិក និង កាណាដាព្រមានពលរដ្ឋមិនឲ្យធ្វើដំណើរទៅចិន ដោយសារព្រួយបារម្ភពីវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា

0
80

អាមេរិក៖រដ្ឋាភិបាលអាមេរិកនិងកាណាដាបានចេញនូវការព្រមានមួយនៅថ្ងៃទី២៧ខែមករានេះមិនអោយប្រជាពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសចិនឡើយដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា(Coronavirus)

ក្រៅពីប្រទេសចិនមិនទាន់មានប្រទេសណាផ្សេងទៀតបានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយខណៈប្រទេសមួយចំនួនបានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ

ដោយឡែកប្រទេសមួយចំនួនទៀតដូចជារុស្ស៊ីនិងអង់គ្លេសក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួនដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតានិងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ

មតិ