ល្បែងតែងវិនាស ! ទាស់សម្ដីគ្នាក្នុងវង់ល្បែងរួចដកកាំភ្លើងបាញ់ប្រហារ ម្នាក់ចូលពេទ្យ ម្នាក់រត់គេចខ្លួន

0
235

   ភ្នំពេញករណីផ្ទះអាវុធមួយក្នុងវង់ល្បែងស្ថិតនៅភូមិម័រសង្កាត់ដង្កោខណ្ឌដង្កោបណ្ដាលឲ្យបុរសម្នាក់រងរបួសជើងធ្ងន់ធ្ងរហើយត្រូវក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីពេទ្យចំណែកជនដៃដល់កំពុងរត់គេចខ្លួននៅវេលាម៉ោង៨យប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២០នេះ

    ជនរងគ្រោះមានឈ្មោះឃិនឆៃយ៉ា ភេទប្រុសអាយុ៤៣ឆ្នាំប្រកបមុខរបររេីសអេតចាយស្នាក់នៅដីឡូជួលគេស្ថិតនៅក្នុងភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ  ជនដៃដល់មានឈ្មោះហ្វ៊ីណូអាយុ៤៥ឆ្នាំជាង  ចំណែកម្ចាស់កាំភ្លើងមានឈ្មោះជួនគឹមហៀង  ភេទប្រុសអាយុ៥០ឆ្នាំ  មុខរបរជាមន្ត្រីនគរបាលស្នាក់នៅភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ

   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានបង្ហើបប្រាប់ឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទៅលេងបុកប៉ីយ៉ែដូចរាល់ដងចំណែកជនដៃដល់និងម្ចាស់កាំភ្លើងជាមន្ត្រីនគរបាលព្រមទាំងម្ចាស់តាបប៉ីយ៉ែបានផឹកសុីជាមួយគ្នានៅក្បែរនោះបន្ទាប់ក្រោយមកមិនដឹងថាជនរងគ្រោះនិងជនដៃដល់មានបញ្ហាអ្វីពីមុនមកនោះទេស្រាប់តែជនដៃដល់ស្ទុះយកកាំភ្លើងពីបុរសម្នាក់ដែលជាមន្ត្រីនគរបាលអង្គុយផឹកសុីជាមួយគ្នាមកបាញ់ចំផ្នែកជើងជនរងគ្រោះបណ្ដាលឲ្យធ្លុះពីម្ខាងទៅម្ខាងរងរបួសហូរឈាមពេញផ្លូវនិងឆ្លៀតដើររកបងប្អូនឲ្យជួយដឹកបញ្ចូនមកកាន់មន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះផងដែរ។ចំណែកជនដៃដល់បានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល

    ក្រោយពីទទួលបានដំណឹងនេះភ្លាមៗមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោបានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌចុះធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់

មតិ