សហរដ្ឋអាមេរិកចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បន្តកើនឡើងដល់៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៨០នាក់

0
90

អាមេរិក៖រហូតមកទល់ពេលនេះមនុស្សសរុប០៥នាក់ហើយត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា(2019-nCoV) ហើយពួកគេទាំងនោះសុទ្ធតែបានធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងវូហានភាគកណ្តាលប្រទេសចិន

មជ្ឈមណ្ឌលបង្កានិងគ្រប់គ្រងជំងឺឆ្លងនៅសហរដ្ឋអាមេរិក(CDC) បានលើកឡើងថាអ្នកឆ្លងវីរុសទី៥ត្រូវបានរកឃើញនៅរដ្ឋអារីហ្សូណាហើយបើតាមមន្ត្រីជាន់ខ្ពស់CDC ស្ថានការណ៍បច្ចុប្បន្ននេះគឺវាមិនទាន់បង្កការគំរាមកំហែងទៅដល់សាធារណៈជនទូទាំងសហរដ្ឋអាមេរិកនោះឡើយទន្ទឹមគ្នាប្រទេសចិនបានធ្វើការរៀបចំឯកសារពាក់ព័ន្ធនិងបានផ្តល់ជំនួយចាំបាច់ក៏ដូចជាងាយស្រួលសម្រាប់សហរដ្ឋអាមេរិកដើម្បីជម្លៀសខ្លួនមន្រ្តីការទូតនិងពលរដ្ឋអាមេរិកចេញពីទីក្រុងវូហានជាទីដែលវីរុសបានផ្ទុះឡើងដំបូងនិងកំពុងរីករាលដាលយ៉ាងអាក្រក់នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហូរឈន់យីងនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២០

សូមបញ្ជាក់ថាវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាដែលបាននិងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិននោះបានធ្វើឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់៨០នាក់និង.៧៦១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ

មតិ