ចាស់ៗអស់ហើយ ! ស្រ្តីវ័យចំណាស់ម្នាក់ជ្រុលដៃសម្លាប់ប្តីដោយសារវាយធ្វើបាបគាត់ រឿងមានស្រីនិងសុំលែងលះ

0
402

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ជ្រុលដៃសម្លាប់ប្តីដោយសារវាយធ្វើបាបគាត់ រឿងមានស្រីនិងសុំលែងលះ ដោយករណីឃាតកម្មខាងលើ កើតឡើងនាវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ ជាប្ដីឈ្មោះស្បោង គឹម អាយុ៥៩ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ចំណែកប្រពន្ធជាឃាតករ មានឈ្មោះសុខ វណ្ណរ៉ា អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក ។

ស្រ្តីជាប្រពន្ធដៃដល់បានឆ្លើយសារភាពមុខសមត្ថកិច្ចថា គាត់ទ្រាំនិងប្តីរបស់ខ្លួនមានស្រីច្រើនពេក ហើយគាត់គ្មានចេតនាសម្លាប់ប្តីនោះទេ គ្រាន់តែរឹតកដើម្បីកុំអោយវាយធ្វើបាបខ្លួនប៉ុណ្ណោះ ប៉ុន្តែជ្រុលដៃ ហើយគាត់ក៏មិនបានរត់ទៅណានោះដែរ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ នៅវេលាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្តីបានចេញពីផ្ទះទៅដេកផ្ទះសំណាក់យីហោមិត្តយើងជាមួយស្រីថ្មី ដែលនៅក្បែរផ្ទះ លុះព្រឹកឡើងថ្ងៃទី២១ខែឆ្នាំដដែល ក៏ត្រឡប់មកផ្ទះវិញក៏ឈ្លោះគ្នាមួយប្រាវ រួចប្រពន្ធក៏ចេញទៅលក់នំបញ្ចុកបាត់។ លុះដល់ម៉ោង១១ព្រឹកថ្ងៃដដែលក៏បានឈ្លោះគ្នាម្តងទៀត ដោយជេប្រមាថស្ត្រីជាប្រពន្ធ និងគំរាមអារ.កសម្លាប់ដោយសុំលែងលះ រួចក៏ប្រតាយប្រតបគ្នាទៅមក ហើយប្រពន្ធបានយកកន្លែងពោះគោរឹតកបណ្តាលអោយស្លាប់តែម្តង ។

បច្ចុប្បន្នស្រ្តីដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបញ្ជាក់ថាសពពិតជាស្លាប់ដោយសារឹត.កសម្លាប់មែន រួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិ