ឥទ្ឋិពលស្រាអាចអស់បុណ្យស័ក្ត យោធាសក្តិ៣ម្នាក់ស្រវឹងស្រាដកកាំភ្លើងបាញ់២គ្រាប់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

0
151

ភ្នំពេញ  មន្ត្រីយោធាបានដកកាំភ្លើងបាញ់បោះសេរីត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនកាលពីវេលាម៉ោង៧៖៤០នាទីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២០នៅចំណុចផ្ទះលេខ០៦ផ្លូវលេខ១១០ភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោមន្ត្រីយោធានេះមានឈ្មោះពៅសារ៉នភេទប្រុសអាយុ៤៣ឆ្នាំបំរើការងារនៅអង្គភាពយោធភូមិភាគពិសេសស្នាក់នៅទីតាំងកើតហេតុ

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុមន្ត្រីយោធាឈ្មោះពៅសារ៉នបានផឹកស្រវឹងបូករួមទាំងខឹងកូនទៀតនោះក៏បានដកកាំភ្លើងខ្លីម៉ាកឡុកដើមបាញ់ឡើងលើមេឃ២គ្រាប់ផ្ទួនគ្នាបង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោចុះឃាត់ខ្លួនយកទៅសាកសួរដោយដហូតអាវុធខ្លីម៉ាកឡុកដើមគ្រាប់ចំនួន១០នឹងនៅកន្លែងកើតហេតុអត្តសញ្ញាណប័ណ្ណនាយទាហាន១សន្លឹកលិខិតឧទ្ទេសនាម១សន្លឹកនិងរកឃើញសំបកគ្រាប់០១ផងដែរ

បច្ចុប្បន្នមន្ត្រីយោធាខាងលើត្រូវបានកងរាជធាវុធហត្ថខណ្ឌដង្កោបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៀត

មតិ