កូនដំរីព្រៃមួយក្បាល ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងអូរលាវ ព្រំប្រទល់រវាងខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី

0
135

កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២០កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់ដោយមានសភាពស្អុយរលួយ។នេះជាការឱ្យដឹងរបស់លោកនេត្រភក្ត្រារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ខែមករាឆ្នាំ២០២០។

លោកបានបន្ថែមថារហូតមកទល់នឹងពេលនេះមិនទាន់ដឹងអំពីមូលដ្ឋានពិតប្រាកដនៃការស្លាប់របស់កូនដំរីព្រៃនេះនៅឡើយទេប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូងកូនដំរីព្រៃនេះអាចស្លាប់ដោយការលង់ទឹក។លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា៖«តាមការពិនិត្យសាកសពសត្វដំរីនេះមិនមានស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ដែលអាចសន្និដ្ឋានថាអាចស្លាប់ដោយមូលហេតុអ្វីផ្សេងឡើយអ្វីដែលកត់សម្គាល់គឺជើងក្រោយរបស់កូនដំរីនេះបាក់ដែលសង្ស័យថាអាចត្រូវបានគៀបនឹងល្បាក់ថ្មព្រោះអូរលាវមានអន្លង់ជ្រៅៗនិងមានល្បាក់ថ្មច្រើន»

មតិ