ចូលរួមរំលែកទុក្ខ ! ស្វាមីតារាសម្តែងឡោម លក្ខិណា ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចោលប្រពន្ឋកូន

0
226

ភ្នំពេញបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាប្តីតារាសម្តែងអ្នកនាងឡោមលក្ខិណាបានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកជាមួយរថយន្តកូរេ១តោនកន្លះពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២០តាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះប៉ាចាន់ពិសិទ្ធអាយុ៣៣ឆ្នាំមុខរបរជាអ្នកគប់ជេររថយន្តស្នាក់នៅក្នុងបុរីឈូកវ៉ា១ក្នុងសង្កាត់កាតាប២ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ(2AQ-9139) បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពេញទំហឹងជាមួយនឹងរថយន្តកូរ៉េមួយតោនកន្លះពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2AK-7485)បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូសស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងទៅលើរថយន្តទាំងពីរនឹងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ចំណែកសពជនរងគ្រោះក្រោយពេលធ្វើកុសល្យវិច្ច័យរួចបានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់តាមប្រពៃណី៕

មតិ