ក្រុមហ៊ុន Socfin Cambodia ជួយកែលម្អមណ្ឌលសុខភាពសាធារណៈនៅក្នុងខេត្តមណ្ឌលគិរី

0
313

មណ្ឌលគិរី ៖ ក្រុមហ៊ុន Socfin Cambodia បានធ្វើការប្រកាសនៅថ្ងៃនេះថា ខ្លួនបានបញ្ចប់គម្រោងរយៈពេលមួយខែរបស់ខ្លួនរួចទៅហើយដែលគម្រោងនោះគឺផ្ដោតជាសំខាន់ទៅលើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាពសាធារណនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាអាចផ្ដល់សេវាសុខាភិបាលឱ្យបានកាន់តែល្អប្រសើរជូន សហគមន៍ ក្នុងមូលដ្ឋានដែលមានប្រជាជនរស់នៅប្រមាណជាង 6,750 នាក់។

គម្រោងនេះផ្ដោតជាសំខាន់ទៅលើការងារកែលម្អមណ្ឌលសុខភាពសាធារណៈប៊ូស្រា ហើយ គម្រោងនេះផងដែរគឺទទួលបានជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុទាំងស្រុងពីក្រុមហ៊ុនSocfin Cambodiaដែលជា ក្រុមហ៊ុនកសិកម្មគ្រប់គ្រងដោយជនជាតិអឺរ៉ុបដែលគ្រប់គ្រងលើចម្ការកៅស៊ូចំនួនពីរនៅក្នុងខេត្តមណ្ឌលគិរី ក្រុមហ៊ុនបានវិនិយោគជាទឹកប្រាក់ចំនួនជាង11,000ដុល្លារសម្រាប់គម្រនេះ

ការងារទាំងនេះរួមមានដូចជាការធ្វើស្ពានថ្មីឆ្លងទៅមណ្ឌលសុខភាពកែលម្អប្រព័ន្ធលូបង្ហូរទឹកពីមាត់ផ្លូវទៅមណ្ឌលសុខភាព និងចាក់ផ្លូវបតុងនៅក្នុងបរិវេណខាងមុខមណ្ឌលសុខភាព។ ការកែលម្អ

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅផ្ដល់ភាពងាយស្រួលជូនដល់ប្រជាជនក្នុងការធ្វើដំណើរពេលរដូ​វ​វស្សា ព្រមទាំងកាត់បន្ថយការហុយដីផ្សេងៗក្នុងអំឡុងពេលរដូវប្រាំងផងដែរ ពោលគឺធ្វើយ៉ាងណា ពង្រឹងភាពស្អាត និងអនាម័យនៅក្នុងមណ្ឌលសុខភាពទាំងមូលតែម្ដង ការងារនេះ ត្រូវបានអនុវត្ត ឡើងក្នុងគោលបំណងធានាសុវត្ថិភាពសាធារណៈ និងផ្ដល់ភាពងាយស្រួល ក៏ដូចជាផ្ដល់ទំទុកចិត្ត ដល់ប្រជាជនរស់នៅក្នុងសហគមន៍ក្នុងការប្រើប្រាស់ សេវាសុខាភិបាលព្រមទាំងកែលម្អស្ថានភាពការងារប្រចាំថ្ងៃរបស់មន្ត្រីក្នុងមណ្ឌលសុខភាពផងដែរ។

កាលពីថ្ងៃទី31 ខែមករា ឆ្នាំ2019 លោក ឆាង គុណ ប្រធានមណ្ឌលសុខភាពសាធារណប៊ូស្រា បានរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលមួយចំនួន ដើម្បីបង្ហាញអំពីលទ្ធផលការងារ កែលម្អដែលបានអនុវត្តរួចរាល់ នៅក្នុងមណ្ឌលសុខភាពនាពេលកន្លងមកនេះហើយក្នុងកម្មវិធីនោះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋាន តំណាងមន្ទីរសុខាភិបាលខេត្តមណ្ឌល គិរី តំណាងសហគមន៍ក្នុងមូលដ្ឋាន បុគ្គលិកមណ្ឌលសុខភាព និងតំណាងក្រុមហ៊ុន សុកហ្វីន កម្ពុជាផងដែរ ​ក្នុងអំឡុងពេលនៃកម្មវិធីសម្ពោធនោះ អ្នកចូលរួមក៏ទទួលបានឱកាសក្នុងការស្វែងយល់អំពី សកម្មភាពដែលបានអនុវត្ត និងពិភាក្សាបន្ថែមទៀតអំពីគម្រោងអភិវឌ្ឍន៍ក្នុងឃុំនាពេលអនាគតទៀត ផង។

ក្រុមហ៊ុន Socfin Cambodia និង មណ្ឌលសុខភាពប៊ូស្រា រួមទាំង មន្ត្រីក្នុងមូលដ្ឋានផ្សេងទៀត នឹងបន្ត ខិតខំធ្វើការងារជាមួយគ្នា ដើម្បីធានាថាសហគមន៍នេះអាចទទួលបានសេវាល្អបំផុតតាមដែលអាច ធ្វើទៅបាន

លោក Jef Boedt ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Socfin Cambodiaមានប្រសាសន៍ថា“ចាប់តាំងពីពេលចាប់ផ្ដើមសកម្មភាពដំបូងនៅក្នុងឃុំប៊ូស្រា ក្រុមហ៊ុន Socfin Cambodia បានខិតខំប្រឹងប្រែងជួយគាំទ្រ ទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីធ្វើយ៉ាងណា បង្កើតឱ្យមាន សេវាសង្គមនានា
ប្រកបដោយគុណភាព ដូចជាសេវាសុខាភិបាល និងអប់រំ ជាដើម។” លោកក៏បានបន្តទៀតថា “វិស័យសុខាភិបាលបានក្លាយទៅជាបញ្ហាចម្បងសម្រាប់សហគមន៍នៅតាមតំបន់ជនបទ ហើយបញ្ហានេះ ក៏ជាការប្ដេជ្ញាចិត្តដ៏សំខាន់មួយរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់មន្ទីរសុខាភិបាលសាធារណដែលជាស្ថាបន័ផ្ដល់សេវាសាធារណៈដល់សហគមន៍ទាំងមូលផងដែរការចែករំលែកគុណតម្លៃ ដែល យើងបានបង្កើតឡើងជាមួយនឹងឃុំប៊ូស្រាដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំមួយនេះ គឺ ជាគុណតម្លៃស្នូលរបស់យើង ហើយយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការ ប្រកបដោយផ្លែផ្ការវាងភាគីពាក់ព័ន្ធទាំងអស់​ដែលបានចូលរួមផងដែរ

ក្រុមហ៊ុន Socfin Cambodia និមណ្ឌលសុខភាពសាធារណៈប៊ូស្រារួមទាំងមន្រ្តីមូលដ្ឋានដទៃទៀត នឹងបន្តធ្វើការជាមួយគ្នាដើម្បីធានាថាសហគមន៍ទទួលបានសេវាកម្មល្អបំផុត។

មតិ