អ្នកស្រុកមេសាងមួយទៀតហើយ ! ព្រហើនមែនទិញអាវុធAKទុករៀបចំគម្រោងប្លន់ ត្រូវជាប់ខ្នោះសមត្ថកិច្ច

0
161

ព្រៃវែង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្តអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរនិងស្រុកមេសាងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊នណាងភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិរបោះផ្ចឹកទី២ឃុំព្រៃឃ្នេសស្រុកមេសាងនៅរសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០២០វេលាម៉ោង១៣និង៥៨នាទីនៅចំណុចភូមិសង្កែជ្រុំឃុំទឹកថ្លាស្រុកស្វាយអន្ទរខេត្តព្រៃវែង

តាមចម្លើយសារភាពរបស់ឈ្មោះថននិធីភេទប្រុសអាយុ២០ឆ្នាំនៅភូមិ៦ឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំថាបានលក់អាវុធប្រភេទAK៤៧ស្វាយបត់០១ដើមអោយទៅឈ្មោះហ៊នណាងដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ។ក្នុងនោះសមត្ថកិច្ចបានដកហូតអាវុធAK ស្វាយបត់១ដើមកាត់កាណុងបង់១គ្រាប់AKចំនួន៧គ្រាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លាស្រុកស្វាយអន្ទរដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

មតិ