រថយន្តដឹកដីបុកម៉ូតូអូសជាច្រេីនម៉ែត្រនិងកិនពីលេីស្លាប់ប្ដីប្រពន្ធពីរនាក់យ៉ាងអាណោចអាធម៍

0
280

     ភ្នំពេញ៖រថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាកបេីកបុកម៉ូតូមួយគ្រឿងពេញទំហឹងអូសជាច្រេីនម៉ែត្របណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាលផ្ទប់និងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១២ខែមករាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រកែងនិងផ្លូវចូលអេប៊ីសុីក្នុងភូមិព្រែកថ្លឹងសង្កាត់ជេីកឯកខណ្ឌដង្កោរាជធានីភ្នំពេញ

    សពរងគ្រោះត្រូវជាប្ដីមានឈ្មោះហេងដាភេទប្រុសអាយុ៣០ឆ្នាំមានស្រុកកំណេីតនៅភូមិកន្ទ្រានឃុំរោងដំរីស្រុបាភ្នំខេត្តព្រៃវែងចំណែកឯសពរងគ្រោះម្នាក់ទៀតដែលត្រូវជាប្រពន្ធមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ

     តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេុគេបានឃេីញប្ដីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាកស្មាសរ៊ីវ៉ូពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1B-7326 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុលេីបានបត់ឆ្វេងចូលទៅផ្លូវបេតុងអេប៊ីសុីភ្លាមនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងពណ៍សមិនចាំស្លាកលេខធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនបានបត់ស្ដាំដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូពេញទំហឹងអូសជាច្រេីនម៉ែត្របណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាលផ្ទប់និងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអនោចអធម៍ភ្លាមនោះរថយន្តបង្ករមិនបានឈប់រថយន្តដោះស្រាយទេបានបន្ថែមល្បឿនព្យាយាមបេីករត់គេចបាត់ស្រមោល

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅកាន់អធិការដ្ឋាននគបាលខណ្ឌដង្កោរងចាំប្រគល់ឲ្យសាច់ញាតិយកត្រប់ទៅវិញ

ដោយឡែករងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចបានដឹកយកតំកល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកធ្វេីបុណ្យតាមប្រពៃណី

មតិ