ប្រជាពលរដ្ឋភ័យខ្លាច ! ក្រុមចោរប្លន់ច្រើនករណីនៅពោធិ៍សែនជ័យរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់បំបែកសុំរឿងនេះបាននៅឡើយទេ

0
132

ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាបាត់បង់ភាពកក់ក្ដៅក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃហើយអំពាវនាវឲ្យមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកអនុវត្តន៍ទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មលួចឆក់ប្លន់ដែលបានកើតឡើងគួរឲ្យភ័យខ្លាច  រីឯបទគ្រឿងញៀននិងល្បែងស៊ីសងក៏កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនិងការរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នបើយោងតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មាននានាបានឲ្យដឹងថាបច្ចុប្បន្នអំពើប្លន់ឆក់ល្បែងឆ្នោតយួនបានកើនឡើងពេញបន្ទុកក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនេះគួរឲ្យកត់សំគាល់។

ជាការពិតសណាស់កម្លាំងសមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេសបានយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជារបស់នាយត្តសេនីយ៍នេសាវឿនក្នុងការពង្រឹងសន្តិសុខសង្គមដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋក៏ប៉ុន្តែជាក់ស្ដែងបទល្មើសផ្សេងៗក្នុងខណ្ឌពោធិ៍សែនជ័យនៅតែបន្តកើតមានគួរឲ្យភ័យខ្លាចជាពិសេសអំពើប្លន់តែម្តងនិងបទល្មើសគ្រឿងញៀនល្បែងស៊ីសងហាក់ដូចជាពុំមានការថយចុះឡើយ

មហាជនកំពុងទន្ទឹងរង់ចាំមើលការបង្រ្កាបរបស់លោកម៉នវុធីអធិការខណ្ឌពោធិ៍សែនជ័យដែលទើបចូលកាន់តំណែងថ្មីៗនេះ៕

មតិ