ប្រមុខការទូតសហរដ្ឋអាមេរិកអះអាងថា ការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នៅអ៊ីរ៉ាក់ គឺដើម្បីរក្សាសន្តិសុខដល់ពលរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា

0
95

អ៊ីរ៉ង់៖រដ្ឋមន្រ្តីការបរទេសអាមេរិកលោកម៉ៃប៉ុមប៉េអូបានប្រាប់ក្រុមអ្នកយកព័ត៌មានថាមានព័ត៌មានជាច្រើនមកពីប្រភពស៊ើបការណ៍សម្ងាត់ដែលត្រូវបានផ្តល់ឲ្យលោកប្រធានាធិបតីដូណាល់ត្រាំមុនពេលលោកធ្វើការសម្រេចចិត្តដើម្បីវាយប្រហារលោកឧត្តមសេនីយ៍សូឡៃមេនីកាលពីសប្តាហ៍មុននៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដរបស់ប្រទេសអ៊ីរ៉ាក់

ជាមួយគ្នានេះទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោករ៉ូប៊ឺតអូប្រាយអិនបាននិយាយថាលោកសូឡៃមេនីបានរៀបចំគម្រោងវាយប្រហារលើផលប្រយោជន៍អាមេរិកដែលនៅអ៊ីរ៉ាក់ដោយលោកសូឡៃមេនីនឹងសម្លាប់អ្នកការទូតទាហាននាវិកទាហាននិងទាហានជើងទឹកអាមេរិកលោកអូប្រាយអិនបានហៅថាវាជាភស្តតាងដ៏ធំនិងការស៊ើបការណ៍យ៉ាងសំខាន់ហើយលោកបានបន្ថែមទៀតថាជាអកុសលយើងមិនអាចបញ្ចេញព័ត៌មាននេះនៅពេលនេះទេក៏ប៉ុន្តែលោកអាចប្រាប់បានថាវាជាភស្តតាងយ៉ាងធំ

យ៉ាងណាមិញការអត្ថាធិប្បាយរបស់មន្រ្តីជាន់ខ្ពស់អាមេរិកទាំងពីរខាងលើនេះមិនបានផ្តល់ភាពជាក់លាក់ស្តីពីពេលវេលាដែលក្រុមមន្រ្តីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានហៅថាការគំរាមកំហែងដ៏ធំដែលលោកឧត្តមសេនីយ៍អ៊ីរ៉ង់កាស្សេមសូឡៃមេនីបានធ្វើនោះទេ

មតិ