ជនជាតិចិនបើករថយន្តយ៉ាងលឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យកំពិតមួយដើម ឯរថយន្តក្រឡាប់ធ្លាក់ចូលទឹកបឹង

0
86

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតដែលជាជនជាតិចិនបានបើករថយន្តម៉ាកព្រូសយ៉ាងលឿនជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យកំពិតមួយដើម និង រថយន្តក្រឡាប់ជាច្រើនជុំធ្លាក់ចូលទឹកបឹង រងការខូចខាត យ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចទឹកបឹងមួយកន្លែង តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អ្នកបើករថយន្តបង្កជាជនជាតិចិនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេរងរបួសទាំង ២នាក់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW.2414 ជិះគ្នា២នាក់បើកតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរ៉េចង្កូតមកស្ដាំដៃជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យកំពិតអស់មួយដើម ។ ចំណែកឯរថយន្តក្រឡាប់ជាច្រើនជុំ ធ្លាក់ចូលទឹកបឹង ខូចខាតស្ទើរតែ ទាំងស្រុង និងរងរបួសជនជាតិចិនទាំងពីរនាក់ធ្ងន់ធ្ងរភ្លាមៗមានរថយន្តដឹកយកទៅសង្គ្រោះជីវិតផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញក៏បានមកស្ទូចយករថយន្តទៅរក្សាទុករងចាំឲ្យជន បង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

មតិ