រាជធានីភ្នំពេញ៖ តាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយថាក្លឹប Real Madrid បាននឹងកំពុងគិតគូរដល់អនាគតអ្នកត្រូវស្នងតំណែងរបស់ Karim Benzema ជាបណ្តើរៗហើយ ពោលគឺមើលឃើញ Roberto Firmino ជាអ្នកត្រូវជំនួសនៅថ្ងៃអនាគត ឬអាចជារដូវកាលក្រោយ ២០២០-២១។កីឡាករវ័យ ៣២ ឆ្នាំ Benzema នៅសល់តែកុងត្រារយៈពេល ១៨ ខែទៀតប៉ុណ្ណោះជាមួយ Madrid ដែលនេះជារដូវកាលទី ១១ ហើយក្នុងការប្រកបអាជីពឲ្យក្លឹបនៅ LaLiga។ ប៉ុន្តែដោយសារកត្តាអាយុរបស់កីឡាករបារាំង ក៏ជាហេតុផលដែលធ្វើឲ្យ Madrid ហាក់មានការព្រួយបារម្ភនិងស្វាត់ស្វែងរកអ្នកថ្មីដែលនៅក្មេងពេញកម្លាំងមកចូលរួមជំនួស។ទៅមើល Firmino គឺជាជើង Assist ហើយការស៊ុតក៏មិនអន់ថែមទៀត ដោយរដូវកាលគេនេះគេរកបាន ៨ គ្រាប់ហើយ។ ទន្ទឹមនឹងនោះ Mbappe ក៏ជាបេក្ខភាពដែល Madrid ភ្លេចឈ្មោះមិនបានដែរ តែស៊ីសងលើការចរចាព្រោះប្រសិន PSG មិនចង់លក់ឲ្យ នោះមានតែសម្លឹងអ្នកថ្មីហើយ៕
ស្តេចស Real Madrid កំពុងសម្លឹងរកកីឡាជំនួសកន្លែង Benzema ដោយសារបញ្ហាអាយុ…
មតិ