រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២១ និង២២ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន LDI ENTERPRISE LTD និងក្រុមហ៊ុននាឡិកា G-Shock បានបង្កើតកម្មវិធីចុះហត្ថលេខារបស់បិតានាឡិកាដៃ G-Shock (G-Shock Fan Festa)គឺលោក Kikou Ibe ដែលមានការចូលរួមពីតារាល្បីៗទាំងកម្ពុជា និងភាគីជប៉ុន ព្រមទាំងអ្នកគាំទ្រជាច្រើនរយនាក់ ហើយកម្មវិធីនេះដែរបានរៀបចំឡើងនៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ។បិតានាឡិកាដៃ G-Shock បានឡើងថ្លែងពីប្រវត្តិតស៊ូយ៉ាងស្វិត ស្វាញនៃការបង្កើតនាឡិកាដៃG-Shock ចាប់តាំងពីឆ្នាំ១៩៨៣ មក ហើយលោកក៏បានធ្វើការចុះហត្ថលេខា ជូនចំពោះអតិថិជនដែលគាំទ្រដល់នាឡិកាG-Shock ផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីនោះក៏មានវត្តមានតារាកិត្តិយសជាច្រើនរូប ដូចជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់នាឡិកា ជប៉ុនម៉ាក G shock (Brand Ambassador) និងម៉ាក Baby-G គឺ លោកតេណា( Tena ), កញ្ញា មាស សុខសោភា , កញ្ញា Nikki Nikki និងមានការលេងហ្គេមកំសាន្ត ព្រមទាំង មានការចាប់រង្វាន់នាឡិកាដៃ G-Shock និង Baby-G ។
ក្រុមហ៊ុន នាឡិកា ដៃ G-Shock បានថ្លែងអំណរគុណ ដល់ ភ្ញៀវកិត្តិយសនិងអ្នកគាំទ្រទាំងអស់ដែលបានចូលរួម និងសង្ឃឹមថា អតុថិជនទាំងអស់នឹងនៅតែបន្តគាំទ្រ ទិញផលិតផល នាឡិកាដៃG-Shockដែលជា ជម្រើស ដ៏ សក្ដិសម សម្រាប់លោកអ្នក៕