អតិថិជនរបស់ក្រុមហ៊ុនហ៊ួតជា និងទទួលបានរថយន្តថ្មីស្រឡាងមួយគ្រឿងក្នុងឆ្នាំ២០២០នេះ…

0
631

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីគម្រប់ខួប ១០ឆ្នាំនៃការបង្កើតនិង បានដំណើរការក្រុមហ៊ុន តាំង ពី ថ្ងៃ០១ ខែមករា ឆ្នាំ២០១០ រហូតដល់សព្វថ្ងៃនេះ សាខាក្រុមហ៊ុន ហ៊ួត ជា បានពង្រីក រហូតដល់ ៥០ សាខា នៅ ទូទាំងប្រទេសកម្ពុជាបាន ផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ។នៅក្នុងពិធីនេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ថា ៖ ការធ្វើ ដំណើរ ដ៏ វែងឆ្ងាយនេះ បានដោយសារកិច្ចសហការ និងការគាំទ្រពីសំណាក់ដៃគូរអាជីវកម្ម និង អតិថិជន រហូត មកដែលធ្វើឲ្យក្រុមហ៊ុនមានថ្ងៃនេះ។

លោកឧកញ៉ា ហ៊ួត ជា បន្តថា ក្រុមហ៊ុន ហ៊ួត ជា មានលក់ផលិតផលជាច្រើនដូចជា ក្បឿង ការ៉ូ សម្ភារៈបន្ទប់ទឹក ម៉្សៅបៀក ថ្នាំលាប ម៉ាស៊ីនក្រឡុកថ្នាំ ក្រដាសបិទជញ្ជាំង ក្រដាសការពារកំដៅថ្ងៃ និងបំពង់សោរជាដើម ហើយផលិតផលទាំងនេះ គឺជាប្រេនរបស់ក្រុមហ៊ុន និងមានការទទួលខុសត្រូវ ច្បាស់លាស់។

លោកឧកញ៉ាបន្ថែមថា ចំណុចសំខាន់ដែលក្រុមហ៊ុន ហ៊ួត ជា អាចឈរជើងបានរយៈពេល១០ឆ្នាំ កន្លងមមកនេះ ដោយស្ថិតក្នុងគុណតំលៃ៣ ទី១គឺ សុច្ចរិតភាព និងទំនុកចិត្ត ទី២ ការទទួលខុសត្រូវ និងគុណភាពល្អ និងទី៣ អាជីវកម្មរយៈពេលវែង ធ្វើអោយអតិថិជនមានទំនុកចិត្ត។ដោយទទូលបានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញ នូវសក្តានុពល ក្នុង ទីផ្សារ កើន ឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ១០០ សាខា  ក្នុងឆ្នាំ ២០២០ខិតមកដល់នេះ។ ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកម្មវិធីដ៏អធិកអធមនេះ រួម មាន ថ្នាក់ដឹកនាំ បុគ្គលិក ដៃគូរសហការ ម្ចាស់ជំនួញអាជីវកម្ម និង តារាសម្តែង ជា ច្រើន ល្បីៗ នៅ ក្នុង ប្រទេសកម្ពុជា ជាមួយនឹងការប្រកាសមហារង្វាន់ដ៏អស្ចារ្យជូនអតិថិជនសម្រាប់ឆ្នាំ ២០២០ រួម មាន  រថយន្ត Mazda BT50ស៊េរីឆ្នាំ ២០២០ រថយន្តដឹកឥវ៉ាន់ម៉ូតូ smash ឆ្នាំ ២០២០ ដំណើរ កម្សាន្ត ទៅ កាន់ ប្រទេសសិង្ហបូរី-សិង្ហពួរ ម៉ាស៊ីនត្រជាក់ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់កម្មវិធី ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីពិសារភោជនីយអាហារ និង ការ ប្រគុំតន្ត្រី សប្បាយរីករាយ ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ដៃគូរអាជីវកម្ម ម្ចាស់ អាជីវកម្ម  និងបុគ្គលិក ឲ្យកាន់តែជិតស្និទ្ធស្អិតរមួតជាងមុនទៅទៀត។

អំពីរ ក្រុមហ៊ុន និងព៌តមានលម្អិតសូមទំនាក់ទំនងទៅកាន់ផ្នែកលក់ ទូរស័ព្ទលេខ៖ 087500000 ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សង្គម៖ Facebook page: HC Construction៕

មតិ