ហាងលក់សម្លៀកបំពាក់T&S Fashion(សែនសុខ) របស់អ្នកនាង សួស វីហ្សានិងស្វាមីបានបើកសម្ពោធហើយ…

0
381

រាជធានីភ្នំពេញ ៖ ពិតជាធ្វើអោយទស្សនិកជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើល នៅពេលអ្នកសិល្បៈមួយគូ គឺ លោក TOMMY និង អ្នកនាង សួស វីហ្សា ក្រោយពីរៀបអាពាហ៍ពិពាហ៍ មិនបានប៉ុន្មានផង បានចាប់ដៃគ្នា បើកហាងលក់សម្លៀកបំពាក់ ដែលចំណាយទុនប្រមាណជា ១០ម៉ឺនដុល្លារ ឯណោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធហាងលក់សម្លៀកបំពាក់ “ធី អេន អេស ហ្វេសហ្សិន” កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក TOMMY និង អ្នកនាង សួស វីហ្សា ថា ហាងនេះមានទំហំធំទូលាយ មានលក់សម្លៀកបំពាក់ ដោយមិនរើសយុវវ័យនោះទេ មានទាំងយុវវ័យ មានទាំងបែបជំទង់ ដែលនាំចូលពីបរទេស មានដូចជា ចិន ហុងកុង ថៃ ជាដើម។ ចំពោះដើមទុន ក្នុងការវិនិយោគវិញ ចំណាយប្រមាណជា ១០ម៉ឺនដុល្លារ ទៅហើយ។

លោក TOMMY បន្តថា ប្រសិនបើ បងប្អូនទស្សនិកជន និងអ្នកគាំទ្រ ស្រលាញ់ ការតែងខ្លួនរបស់ “វីហ្សា” ឬក៏របៀបនៃការតែងខ្លួនរបស់ខ្ញុំបាទ ពេលដែលគាត់មើលការស្លៀកពាក់របស់ពួកយើង ហើយគាត់ស្រឡាញ់ ពួកគាត់អាចមកមើលនៅហាងលក់សម្លៀកបំពាក់ “ធី អេន អេស ហ្វេសហ្សិន” បាន។តារាសម្រៀង អ្នកនាង សួស វីហ្សា បន្តថា សម្លៀកបំពាក់បែបយុវវ័យ របៀបតារា សម្លៀកបំពាក់ឡើងឆាក គឺមានច្រើនម៉ូត ហើយចំពោះតំលៃ ធូរៗ ចាប់ពី ១០ដុល្លារ រហូតដល់ជាង១០០ដុល្លារ។ បងប្អូនយើងមានលទ្ធភាពត្រឹមណាក៏អាចទិញបានដែរ ចង់បានតំលៃណាក៏មានដែរ។ ក្នុងនោះក៏មានបញ្ចុះតំលៃ ទៅតាមប្រភេទនៃ សម្លៀកបំពាក់ មានពី១០ភាគរយ ទៅ ៣០ភាគរយ។

ក្រៅពីហាងសម្លៀកបំពាក់នេះ TOMMY និង សួស វីហ្សា នៅមានមុខជំនួញជាច្រើនទៀត មានដូចជា ជំនួញទឹកអប់ គ្រឿងអលង្កា និងអចលនទ្រព្យ នៅពេលខាងមុខ លោក TOMMY នឹងមានគម្រោងបើកជាកន្លែង ស្ទីម និងសូណាថែមទៀតផង។

សូមបញ្ជាក់ផងដែរថា នៅចុងខែធ្នូ២០១៩នេះ គូស្វាមីភរិយា ទាំងពីរ នឹងចេញទៅក្រេបទឹកឃ្មុំ នៅឯប្រទេសបារាំង ហើយក្នុងដំណើរកំសាន្ត ក៏ទៅទទួលយកនូវដំណឹង ល្អបន្ថែមទៀតផងដែរ៕

មតិ