ចេញពីផឹកស៉ីជុំគ្នាជិះម៉ូតូទៅផ្ទះវិញត្រូវរថយន្តបុក

0
246

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តបើកបុកបណ្តាលអោយបាក់ជើងឆ្វេង ហើយរថយន្តបានបើក គេចបាត់ស្រមោលសល់តែកាងខាងមុខ ខណៈជិះម៉ូតូត្រឡប់មកពី ផឹកស៊ីវិញហើយទៅផ្ទះវិញ បង្កអោ យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ រំលងអាធ្រាត ឈានចូលថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ២០១៦ នៅ ចំណុចផ្លូវលេខ ១០៧ កែងនិងផ្លូវហ្សាលឌឺហ្គោល ស្ថិតក្នុងសង្កាត់អូរប្ញស្សីទី៤ ខណ្ឌ៧មករា ។
បើតាមសំដីរបស់មិត្តភក្រ័្តជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេរួមទាំងមិត្ត ភក្រ្ត័ដ៏ទៃទៀតព្រមទាំងជនរងគ្រោះផងដែរបានចេញពីហាងផឹកស៊ី ហើយបែកផ្លូវគ្នាត្រឡប់ ទៅផ្ទះ រៀងៗខ្លួន ។ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពាក់ស្លាកលេខ ភ្នំពេញ កណ្តាល 1B-6042 តែម្នាក់ឯងបំណងត្រឡប់ទៅផ្ទះវិញម្តុំ វិមានឯករាជ្យដែរ ។ បន្តិចក្រោយ មកស្រាប់តែជនរងគ្រោះបាន ទូរស័ព្ទមកប្រាប់ថាត្រូវរថយន្តបុកបាក់ជើងហើយ ជួយមកមើលផងនៅម្តុំ រោងកុន អង្គរ ។ តែបើតាមសំដីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជន រងគ្រោះជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវ ហ្សាលឌឺហ្គោល ក្នុងទឹសដៅពីលិចទៅកើត ពេលមកដល់ ត្រង់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបង្កម៉ាក កាមរីបាឡែនពណ៌ទឹកប្រាក់បើកបញ្ច្រាស់ ទឹសគ្នាហើយ បត់ឆ្វេងតាមផ្លូវលេខ ១០៧បុកពេញទំហឹងកល់ម៉ូតូជាប់ក្រោមរថយន្តទៅមុខលែងរួច ។ ភ្លាមៗនោះរថយន្តបានបើកថយក្រោយដើម្បីអោយរបូតម៉ូតូចេញ ហើយបើកគេចបាត់ស្រមោលបន្សល់ ទុកតែកាងមុខជាប់ម៉ូតូនៅកន្លែងកើតហេតុ។ គួរបញ្ជាក់ផងដែរថារថយន្តបង្កដែលបានបើករត់បាត់នោះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7692 ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅក្លីនិចឯកជ ន ចំណែកម៉ូតូ និងកាងខាងមុខរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌ៧ មករា ដើម្បីស្រាវជ្រាវរកម្ចាស់អោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

img_1708 img_1709

មតិ