ចេញពីផឹកស៊ីជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបោកក្បាលស្លាប់ម្នាក់

0
59

ភ្នំពេញយុវជនម្នាក់បានបោកក្បាលនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់គួរឲ្យអាណោចអាធម័និងម្នាក់ទៀតដែលជិះខាងក្រោយរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីផឹកស៊ីក្នុងល្បឿនលឿនមិនប្រយ័ត្នបានទៅបុករបាំងថ្មកាលវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សីចំណុចជិតរង្វង់មូលចោមចៅភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ។

     សពជនរងគ្រោះមានឈ្មោះម៉នហេងទី  ភេទប្រុសអាយុ២០ឆ្នាំមុខរបជាងដែកស្នាក់នៅជម្ពូវ័ន្តសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិទួលស្រឹងឃុំព្នៅទី១ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។

      យោងតាមសម្តីជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់និងជនរងគ្រោះ(សព)បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមាត់ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅ

ពាក់ស្លាកលេខព្រៃវែង1P.5912ទើបតែចេញពីកម្មវិធីផឹកសុីមួយកន្លែងដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីក្នុងទឹសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់កន្លែងកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបោកក្បាលនិងថ្មស្លាប់ភ្លាមៗ(អ្នកបើក) និងរូបគាត់រងរបួសស្រាលដែលជិះពីក្រោយ។ចំណែកម៉ូតូរងការខូចខាតបែកកាទែរម៉ាសុីនហៀរប្រេងពេញផ្លូវ។

     ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិកាដ្ឋានខណ្ឌពោធិ៍សែនជ័យរងចាំសាច់ញាតិមកទទួលយកចំណែកសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិ