សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌមានជ័យ និង សង្កាត់ចំនួន ៦០នាក់ ចូលរួមវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋមមូលដ្ឋាន ពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

0
42

ភ្នំពេញ ៖ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណេីរការអស់រយៈពេលពេញ ១ថ្ងៃ​ ជូនដល់បងប្អូនប្រជាការពារ ខណ្ឌមានជ័យ សរុបចំនួន ៦០នាក់​ ក្រោមអធិបតីភាព លោក​ ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ  និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នាល្ងាចថ្ងៃអង្គារ ១០កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩នេះ នៅរដ្ឋបាលខណ្ឌមានជ័យ។

នាឱកាសនោះ​  លោក  ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការ សួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំង សូមចូលរួមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​ លោក ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ សង្ឃឹម​ និង ជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ​ អស់លោក​ជាសិក្ខាកាមទាំងអស់ នឹងអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ​ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និង ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាងគេបំផុត​ ឬក៍អាចដើរតួនាទីជាគ្រូពេទ្យក្នុងការជួយសង្គ្រោះបឋមជូនប្រជាជនដែរកើតហេតុចំពោះមុខយើងបាន ។

បន្ថែមពីនេះទៀត កំលាំងសន្តិសុខសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ បានចូលរួម វគ្គវិជ្ជាសង្រ្គោះបឋមចំនួន ៣ លើករួចមកហើយដែរ គឺ ៖

– លើកទី ១ មានចំនួន ៨៥នាក់ ទទួលការបង្ហាត់បង្ហាញផ្ទាល់នៅសាលាខណ្ឌមានជ័យផ្ទាល់ ។

– លើកទី ២ មានចំនួន ២៥ នាក់ ទទួលការបង្ហាត់បង្រៀននៅសាខាកាកបាទក្រហមរាជធានីភ្នំពេញ ។

-និង លើកទី ៣ មានចំនួន ៦០នាក់ ដែរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ៥០ រួមទាំងសង្កាត់ ១០នាក់ ទទួលការបណ្តុះបណ្តាលនៅសាលាខណ្ឌមានជ័យផ្ទាល់តែម្តង សរុបទាំងអស់ មានចំនួន ១៧០នាក់ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ​ សិក្ខា កាមទទួលបាននិទ្ទេសល្អ​ ៧៥ ភាគរយ​ និងមធ្យម​ ២៥ភាគរយ​ ៕

មតិ