ស្ថានីយ៍ប្រេងឥន្ធនៈអត់ច្បាប់មួយកន្លែងនៅស្រុកល្វាឯម កំពុងបើកលក់យ៉ាងរលូន មិនមានមន្ត្រីពាក់ព័ន្ធណាមកត្រួតពិនិត្យ

0
69

កណ្តាល ៖ ឃ្លាំងឬស្ថានីប្រេងឥន្ធនៈមួយកន្លែងកំពុងលួចលាក់លក់ប្រេងឥន្ធនៈអត់ច្បាប់អនុញ្ញាតិ និងមិនមានការត្រួតពិនិត្យ ទទួលស្គាល់ពីមន្ត្រីជំនាញណាមួយឡើយហើយស្ថានីយ៍នេះនៅចំណុចកំពងចំលងកោះរះចាស់ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ដោយម្ចាស់ស្ថានីមានឈ្មោះតាឆៃ យាយរិច ដែលរស់នៅភូមិ ឃុំខាងលើ។

ប្រភពពីពលរដ្ឋបានបង្ហេីប ឱ្យដឹងថា ទីតាំងចាក់ប្រេងឥន្ធនៈនេះបានបើកលក់ជាយូឆ្នាំមកហើយ គិតទៅតាំងពីកំពុងចំលងនៅដំណើរការមកម្លេះតែលុះមកដល់សព្វថ្ងៃឃើញថា ស្ថានីមួយនេះនៅតែបន្តអាជីវកម្មរបស់ខ្លួន ដោយប្រើកម្មករអូសរម៉កម៉ូតូជាច្រើនគ្រឿង នៅពេលដែលអថិតិជនបញ្ជារទិញ ហើយភាគច្រើននៅពេលព្រឹកតែប៉ុណ្ណោះ។

ពលរដ្ឋដដែលបានបន្តទៀតថា កន្លងមកស្ថានីយ៍ចាក់សាំងមួយនេះពុំដែលឃើញមន្រ្តីជំនាញចុះមកត្រួតពិនិត្យ ហើយពាក់ព័ន្ធការលក់ដូរនិងរៀបចំម៉ាស៊ីនក៍មិនទៅតាមបទដ្ឋានឬសិក្សាពីផលប៉ះពាល់ខ្លាចបង្កជាអគ្គីភ័យជាយថាហេតុណាឡើយ។

ព្រោះថានៅម្តុំនេះគឺជាទីប្រជុំជន ហើយពលរដ្ឋបានសាងសង់លំនៅដ្ឋានជិតគ្នាៗ បើសិនមានអគ្គីភ័យកើតឡើងប្រាកដជាទប់ស្កាត់មិនឈ្នះទេ។

មិនតែប៉ុណ្ណោះស្ថានីនេះឃើញតែដឹកប្រេងឥន្ធនៈចេញចូលនៅពេលព្រឹក ឯពេលថ្ងៃត្រង់ឡើងឃើញតែចាក់សោចោលមិនដឹងថាមូលហេតុអ្វីទេ? ។

ពាក់ព័ន្ធនឹងបញ្ហាលើកឡើងខាងលើម្ចាស់ស្ថានីយឆៃបានឲ្យដឹងថា ស្ថានីរបស់គាត់កំពុងតែដំណើរការរាល់ថ្ងៃគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ។

ចំពោះលោក កន សុខកាយ អភិបាលរងស្រុកល្វាឯមបានឱ្យដឹងថា ចំពោះស្ថានីយនេះដែរគឺ មានច្បាប់ទម្លាប់ដែរ។

រីឯលោក វណ្ណ មាំង មន្ត្រីរ៉ែថាមពលស្រុកល្វាឯមបានឱ្យដឹងថា ចំពោះការ៉ាសសាំងនេះពុំមានច្បាប់ទម្លាប់អ្វីទាំងអស់។

លោក អ៊ុំ ឌុល មេឃុំពាមឧញ៉ាអុងបានឱ្យដឹងថាពាក់ព័ន្ធលើស្ថានីយខាងលើនេះពីមុនមកគឺមានច្បាប់ តែមួយរយៈក្រោយមកនេះគឺលោកមិនដឹងទេ ពាក់ព័ន្ធនិងច្បាប់ទម្លាប់ឬក៏បង់ពន្ធផ្សេងៗ។

ទោះបីជាយ៉ាងណាមហាជនបានរិះគន់ទៅលើមន្ត្រីជំនាញពាក់ព័ន្ធលើស្ថានីប្រេងឥន្ធនៈអត់ច្បាប់ដែលបណ្ដែតបណ្ដោយឱ្យជនឆ្លៀតឱកាសគេងប្រវ័ញ្ចមិនព្រមបង់ពន្ធចូលរដ្ឋជាហេតុបាត់បង់ថវិការជាតិ ថែមទាំងមិនមានការត្រួតពិនិត្យត្រឹមត្រូវវាអាចបង្កហានីភ័យទៅដល់ពលរដ្ឋនៅម្តុំនេះតែម្តង៕

មតិ