បុកគេហេីយមិនឈប់បែជាចង់រត់រួចខ្លួន

0
62

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងបេីករថយន្តម៉ាកRANGEROVERក្នុងល្បឿនលឿនបួងចង្កូតបត់ជ្រុលបុករថយន្តម៉ាកALPHARD​ ពេញទំហឹងបណ្តាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ២៧៦កែងផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ ហេីយរថយន្តបង្កការព្យាយាមបេីករថយន្តរហូតទៅដល់ចំណុចមុខមជ្ឈមណ្ឌលរ៉ុកតាមបណ្តោយផ្លូវម៉ៅសេទុង​ ក៏ត្រូវនគរបាលឃាត់ជាប់តែម្តង។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកALPHARD​ ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ2BC 8958 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៤៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តRANGEROVER​ ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញBG 2678 បេីកបរដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧៦​ ក្នុងទិសដៅពីកេីតទៅលិចហេីយបានបត់បួងចង្កូតទៅត្បូងក៏ជ្រុលបុករថយន្តម៉ាកALPHARD​ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
សាក្សីដដែលបានបន្តថា​ បន្ទាប់ពីកេីតហេតុរថយន្តបង្កបានព្យាយាមបេីករថយន្តរហូតទៅដល់មុខមជ្ឈមណ្ឌលរ៉ុកតាមបណ្តោយផ្លូវម៉ៅសេទុងទេីបនគរបាលដេញឃាត់បានតែម្តង។
ក្រោយកេីតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

មតិ