អ្នកគ្រប់គ្រងសួនសត្វភ្នំតាម៉ៅ គួរចេញ​លិខិតបកស្រាយជុំវិញសត្វមានសភាព​ស្គមស្គាំងច្រេីនក្បាល

0
114

ភ្នំពេញ​ ៖​ ថ្មីៗនេះ​ ផ្ទុះការរិះគន់ពីអ្នកលេង​ បណ្តាញសង្គមហ្វេសប៊ុក​ ករណី​សត្វ​នៅភ្នំតាម៉ៅ ហេតុអ្វីទុកគ្នាអោយស្គម​ ស្គាំងអត់អីស៊ីបែបនេះ?​​ក្នុងន័យចោទ​សួរទៅលេី​ អ្នកគ្រប់គ្រងសួនសត្វភ្នំតាម៉ៅ ទាំងយកថវិការជាតិក៏មាន​ លុយបានពី​ ចំណូលពីអ្នកទេសចរណ៍ក៏មាន​ តើអភិវឌ្ឍន៍​បានអ្វីខ្លះ​? នេះជាចម្ងល់​មហាជន​ដែលបានលេីកឡេីងនៅលេី​ បណ្តាញដ៏មានប្រិយភាពមួយនេះ​ ។

អង្គភាព​នគរដ្រេហ្គន​ សូមដកស្រង់​ខ្លឹម​ សារទាំងស្រុងដែលបានសរសេរបង្ហោះ​បង្ហាញ​ពីទក្ខសោកអាណិតសត្វនៅក្នុងសួនសត្វភ្នំតាម៉ៅដូចខាងក្រោមនេះ​ ៖

អានិតណាស់ឃើញផ្ទាល់នឹងភ្នែក! នៅសួនសត្វភ្នំតាម៉ៅ ហេតុអ្វីទុកគ្នាអោយស្គមស្គាំងបែបនេះ?

យោងតាមគណនីហ្វេសបុកដែលមាន​ ឈ្មោះថា ស្លាប៉ាកា អព្យាក្រឹត្យបានសរសេររៀបរាប់ថា៖”អ្នកគ្រប់គ្រងសួនសត្វភ្នំតាម៉ៅ យកលុយទៅចិញ្ចឹមស្ពឺ បានទុកអោយសត្វព្រៃនៅសួនសត្វមួយ​ នេះក្លាយជារបៀបនេះ ។ ថវិការជាតិក៏មានលុយចំណូលអ្នកទេសចរណ៍ក៏មាន តើអភិវឌ្ឍន៍បានស្លីខ្លះហើយ ?ម៉ែអាយ៉ាប់”។

តាមរយ:ការលើកឡើងនេះមានមតិមហាជនជាច្រើនបានចូលរួមខមិន និងបញ្ចេញមតិជុំវិញរឿងនេះ​ ដោយ​ខ្លះលើកឡើងថា បើចិញ្ចឹមរបៀបនេះ គួរ​លែងគ្នាឲ្យមានសេរីភាពទៅប្រសើរជាងកុំឲ្យមានបាបកម្ម អ្នកខ្លះថាយក​លុយ​ចូលហោប៉ៅ ពុករលួយ ឯអ្នកខ្លះនិយាយថា គួរតែយកនាក់គ្រប់គ្រងសត្វ​ ចេះស្រឡាញ់និងអភិរក្សសត្វមិនស្រឡាញ់ទេមិនអាចចិញ្ចឹមបានទេ។ ហេតុដូច្នេះសត្វទាំងនោះនឹងបាត់បង់ជាក់ជាមិនខានដោយសារដាច់ពោះស្លាប់។

ពាក់ព័ន្ធ​មតិមហាជនរិះគន់តាមរយៈ​បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលេីកឡេីងខាងលេីនេះ​ ក៏មានអ្នកលេងហ្វេសប៊ុកភាគីម្ខាងទៀត​ បានសរសេរ​បង្ហោះ​បង្ហាញ​ពីខ្លឹមសារដូចខាង​ក្រោម​នេះថា​ ៖

ការណ៍​ពិតនៅពីក្រោយសត្វព្រៃភ្នំតាម៉ៅ
Please help share wide and far to clear the misunderstanding‼️
សួនសត្វព្រៃភ្នំតាម៉ៅមិនមែនជាសួន​ សត្វកំសាន្តដែលសំបូរទៅដោយ​ សត្វព្រៃគួរឲ្យស្រលាញ់មានសាច់មានឈាមយើងទៅកំសាន្តលេងនោះទេ វាគឺជាផ្នែកមួយនៃជំរកសត្វព្រៃដែលខាងក្រុមជំនួយ​ PTWRC ជួយសត្វព្រៃដែលរងគ្រោះពីការជួញដូរខុសច្បាប់ សត្វព្រៃដែលជិតផុតពូជ សត្វព្រៃដែលរងគ្រោះនឹងបញ្ហាផ្សេងៗទៀត។​

សត្វនៅទីនេះត្រូវបានក្រុមជួយសង្គ្រោះមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ គេនឹងធ្វើការលែងវា​ នៅពេលដែលវាមានសុខភាពល្អ និងសាំជាមួយ​មជ្ឈដ្ឋានជុំវិញ និងអាចរកចំនីអាហារខ្លួនឯងបាននៅតំបន់ព្រៃដែលអភិរក្ស!!!!

សំនួរ៖​ ហេតុអ្វីបានសត្វស្គមម្ល៉េះ?
ចំលើយ៖ មានទាំងស្គម មានទាំងលើសទំងន់ សត្វខ្លះស្គមដោយសារជំងឺ សត្វខ្លះស្គមដោយសារការចាប់បង្ខាំងអត់អាហារ ឬកំពុងស្ថិតក្នុងការស្ត្រេសដោយសារការប្រមាញ់ពីមេព្រាន ឬការដាក់ច្រវាក់យកទៅជួញដូរខុសច្បាប់ពីឧក្រិដ្ឌជន។

សំនួរ៖ ហេតុអ្វីបានជាហាមមិនឲ្យចំនីសត្វ?

ចំលើយ៖ សត្វទាំងនោះមានរបបអាហារត្រឹមត្រូវ មានចំនីអាហារគ្រប់គ្រាន់និងពេលវេលាជាក់លាក់ទៅតាមសុខភាព និងជំងឺនៃសត្វ។ បើសត្វដែលត្រូវបានបង្អត់ចំនីក្នុងរយះកាលយូរអ្នកមិនអាចឲ្យចំនីវាស៊ីបានច្រើននោះទេ ត្រូវចាប់ផ្តើមពីតិចទៅល្មម។

សត្វខ្លះមានជំងឺក្នុងខ្លួនដែលមិនដឹង​ ដូចជាជំងឺបេះដូង, ខ្សោយក្រលាន, មានដុំសាច់, បញ្ហាសរសៃឈាម ដែលយើងមិនដឹងមិនឃើញដោយភ្នែកទទេរ។ អាហារដែលអ្នកឲ្យអ្នកគិតថាមិនអី! តែមានមនុស្សប៉ុន្មានអ្នកដែលគិតដូចអ្នកហើយលួចឲ្យចំនីវាដូចអ្នក??? តើអ្នកច្បាស់ដែលទេថាចំនីផ្លែឈើនោះគឺអាចឲ្យវាស៊ីបានទាំងឈឺ???

💢បញ្ចាក់៖
ខាងក្រុមជំរកសត្វព្រៃភ្នំតាម៉ៅកើតឡើងតាំងពីឆ្នាំ 1995។ ពួកគេបានជួយសង្គ្រោះសត្វព្រៃនិងអភិរក្សតំបន់ព្រៃដែលជាជំរករបស់សត្វព្រៃយើង ដីយើង ដែលយើងមិនដែលនឹងគិតថាជួយជាប្រយោជន៍តែមើលតែជ្រុងមួយហើយអុជអាលយ៉ាងងងឹតងងុល។

ពាក្យចាស់លោកថាៈ “បើមិនជួយចូកជួយចែវ កុំយកជើងទៅរាលទឹក”។ មុននឹងថាទាំងមិនដឹង បើឃើញឲ្យទៅសួរម៉េចបានអញ្ចឹង មនុស្សមើលសួនមានតើម៉េចមិនសួរ? មកផុសឲ្យគេក្តៅក្រហាយទាំងមិនយល់ការណ៍??

💢សូមជួយស៊ែរដើម្បីបំបាត់ការយល់ច្រឡំ​​ ៕​

មតិ