ខ្លាំងមែនមជ្ឍមណ្ឌលកំសាន្ដសំរាប់កុមារហ្គេមវើលដ៍នៅផ្លូវឡើងស្ពានហង្សកោះពេជ្របង្កប់ទូរហ្គេមបាញ់ត្រីជាច្រើនទូរអត់មានសមត្ថកិច្ចហ៊ានបង្ក្រាបផ្គើនបទបញ្ជាឯកឧត្ដមឃួងស្រេង

0
62

.  ភ្នំពេញ៖ទីតាំងមជ្ឈមណ្ឌល់កំសាន្ដសំរាប់កុមារហ្គេមវើលដ៍ដែលស្ថិតនៅលើផ្លូវឡើងស្ពានហង្សកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមនគឺជាទីតាំងបង្កប់ល្បែងសុីសងតាមម៉ាសុីអេឡិចត្រូនិចគ្រប់ប្រភេទជាពិសេសនោះគឺល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីកំពុងបង្វក់ក្មេងៗនិងអ្នកញៀនល្បែងទាំងនេះចូលលេងយ៉ាងច្រើនកោះករ។

. ប្រភពព័ត៌មានមួយបានបង្ហើបអោយដឹងថាទីតាំងនេះបើយើងមើលតែខាងក្រៅគឺមិនដឹងថាមានល្បែងសុីសងនោះទេព្រោះគេដាក់ស្លាកយីហោថា. មជ្ឈមណ្ឌលកំសាន្ដសំរាប់កុមារតែបើយើងចូលទៅខាងក្នុងវិញគឺមិនមែនមានតែសំរាប់កុមារទេគឺមានទូរហ្គេមបាញ់ត្រីជាទូរដែលជាល្បែងសុីសងមួយកំពុងពេញនិយមសំរាប់អ្នកញៀនល្បែងនេះផងដែរ។

.  មហាជនមានការងឿងឆ្ងល់ថាហេតុអ្វីបានជាម្ចាស់ទីតាំងនេះមានឥទ្ធិពលហ៊ានបើកល្បែងសុីសងបានយ៉ាងរលូនដោយមិនមានអាជ្ញាធរណាហ៊ានបង្ក្រាបបែបនេះ។

.  គួររំលឹកថាកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩នេះឯកឧត្ដមឃួងស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាអោយអភិបាលទាំង១៤ខណ្ឌចុះបង្ក្រាបទីតាំងអុីនធណេតដែលលួបបង្កប់ល្បែងសុីសងបើទោះបីទីតាំងនោះមានច្បាប់ប្រកបអាជីវកម្មក៏ដោយ។ឯកឧត្ដមឃួងស្រេងបានបញ្ជាក់ទៀតថាបើសិនជារកឃើញថាទីតាំងណាដែលបើកសេវាកម្មអុីនធណេតលួបបង្កប់ល្បែងសុីសងនោះត្រូវតែចាត់វិធាន់ការតាមផ្លូវច្បាប់បិទអាជីវកម្មនោះនិងត្រូវឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ៕

មតិ