ឆ្កឹះសោរបន្ទប់ជួលចូលលួចទ្រព្យសម្បត្តិតែត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានភាមៗ

0
59

.  ភ្នំពេញ៖ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆ្កឹះសោរបន្ទប់ជួលបំណងចូលលួចទ្រព្យសម្បត្តិតែសំណាងមិនល្អត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ចាប់វាយខ្នោះភ្លាមៗ។

.  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩នៅចំណុចផ្ទះជួលភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

.  សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះនីរ៉ាឌីភេទប្រុសអាយុ៣៧មានមុខរបរនិងទីកន្លែងស្លាក់នៅមិនពិតប្រាកដ។

. . លោកឯមភារីនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានអោយដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យមានប្រជាពលរដ្ឋម្នាក់ទូរស័ព្ទប្រាប់ថាមានជនសង្ស័យកំពុងលួចឆ្កឹះសោរបន្ទប់ជួល។ភ្លាមៗនោះលោកក៏ដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗជាក់ស្ដែងតែម្ដង។

.  បើតាមការរៀបរាប់ពីម្ចាស់ផ្ទះជួលបានអោយដឹងថាមុនពេលកើតហេតុកម្មករកម្មការនីដែលជួលបន្ទប់ស្នាក់នៅរបស់គាត់គឺចាក់បន្ទប់ហើយទៅធ្វើការងារអស់ជាធម្មតាហើយគាត់ក៏អង្គុយក្នុងផ្ទះមើលកាមេរ៉ាសុវត្តិភាពក៏ឃើញជនសង្ស័យម្នាក់ដើរឆ្កឹះសោរបន្ទប់ជួលស្ទើរតែគ្រប់បន្ទប់។ពេលនោះគាត់ក៏បានទូរស័ព្ទហៅសមត្ថកិច្ចដើម្បីអោយជួយអន្តរាគមន៍និងចាប់បានភ្លាមៗផងដែរ។

.  ប្រភពពីម្ចាស់ផ្ទះជួលបានបន្តទៀតថានៅផ្ទះជួលរបស់គាត់មិនមែនទើបមានលើកទីមួយនោះទេករណីឆ្កឹះសោរបន្ទប់នេះគឺមានជាច្រើនលើកច្រើនសារមកហើយនិងធ្លាប់បាត់បង់ទ្រព្យសម្បត្តិជាច្រើនផងដែរតែមិនដែរចាប់បាននោះទេទើបតែលើកនេះចាប់បានជាក់ស្ដែងតែម្ដង។

. . បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ដើម្បីកសាងសុំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕

មតិ