មជ្ឈមណ្ឌលផ្កាកែវបានរៀបចំកម្មវិធីជប់លៀងអបអរក្នុងការនាំចូលផ្តាច់មុខពីប្រទេសថៃនូវម្សៅផាត់បរុសស្ត្រី

0
58

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឍមណ្ឌលថែរក្សារសម្ផស្ស ផ្កាកែវ បានរៀបចំកម្មវិធីជប់លៀងមួយដើម្បីអបអរការនាំចូលផ្តាច់មុខនូវផលិតផលពីប្រទេសថៃ គឺម្សៅផាត់មុខបុរសនារី ម៉ាក Rachinee ។នៅក្នុងកម្មវិធីនោះដែរ លោក បញ្ហា សិទ្ធ ក៏ត្រូវបានប្រកាសជា Brand Ambassador ដែលមានអ្នកស្រី សួរ ស្រីកែវ អគ្គនាយិកាមជ្ឈមណ្ឌលផ្កាកែវ និង អ្នកគ្រូ យីង អគ្គនាយិកក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ប្រទេសថៃ Rachinee Powder និង Upperclass បានចុះហត្ថលេខាព្រមព្រៀងផងដែរ ។ លោក បញ្ញា សិទ្ធ បានថ្លែងឱ្យដឹងថា លោកពិតជាសប្បាយចិត្តដែលលោកស្រី ផ្កាកែ និង អ្នកគ្រូ យីង ដែលសម្រេចចិត្តជ្រើសរើសលោកជាអ្នកតំណាងផលិតផលម្សៅផាត់មុខ Rachinee ដែលជាផលិតផលល្អលេខ១ពីប្រទេសថៃ ។ ល្មមលោកសម្រេចចិត្តទទួលការងារនេះ លោកបានទទួលស្គាល់ថាផលិតផលពិតជាល្អពិតប្រាកដមែន ហើយអ្វីដែលពិសេសនោះ ម្សៅផាត់នេះប្រើបានទាំងបុរសនិងនារី។ ផលិតផលនេះ គឺផលិតឡើងសម្រាប់ស្បែកមុខប្រជាជនអាស៊ីយើង ដែលឧស្សាហ៍ត្រូវកំដៅថ្ងៃ និង ត្រូវទឹកភ្លៀង ព្រោះម្សៅនេះមានចំណុចពិសេសមួយគឺ ត្រូវទឹកមិនលុប មិនបាបមុខ មិនបាត់ចេញពីមុខ ទោះបីជាត្រូវភ្លៀងខ្លាំងក៏ដោយ។ បើទៅហែលទឹកវិញគឺមិនព្រួយបារម្ភឡើយ។លោក បញ្ញា សិទ្ធ បានប្រាប់ថា ក្នុងឱកាសអបអរប្រកាសសម្ពោធផលិតផលថ្មី  Rachinee Powder និង Upperclass នៅប្រទេសកម្ពុជា មជ្ឈមណ្ឌល “ផ្កាកែវ” មានប្រូមូសិនពិសេសដោយបញ្ជុះតម្លៃចំនួន៣០ភាគរយគ្រប់អតិថិជនទាំងអស់។  លោកក៏ថ្លែងអំណរគុណយ៉ាងខ្លាំងដល់អ្នកស្រី ផ្កាកែវ និង អ្នកគ្រូ យីង បានផ្តល់ឱកាសនិងមុខមាត់ថ្មីទៀតសម្រាប់លោក។

ក្នុងពិធីនោះមានវត្តមាន លោក អ៊ឹម ជីវ៉ា តំណាងសិល្បករកម្ពុជា និង បានដឹកនាំតារាល្បីជាច្រើនរូបចូលរួមអបអរ ហើយក្នុងនោះក៏មានអ្នកនាង សឿង ផាន់ផាភួង, ក្រុមតារាកំប្លែង យ៉េយ៉េ , នាយហុងដា, តារាម៉ូដែល តារា វត្តី, អ្នកនាង រៀម ច័ន្ទបរមី, កញ្ញា សុផា លីនដា, កញ្ញា ញ៉ែម ស្រីពេជ្រ, អ្នកនាង ឆៃ លីដាឡែន, កញ្ញាវុទ្ធ សុគន្ធា, ក្រុមតារាប្រុសជាច្រើនរូបផ្សេងទៀត និង ក្រុមម៉ូដែលលោក ចន ផងដែរ៕

មតិ