ណាត់គ្នាមកផឹកសុីក្នុងហាង(យីហោ កន្លែងចាស់)ខឹងមេីលមុខពេកទាញដបវាយប្រាវផ្អេីកឈុល

0
126

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីភ្ញៀវពីរក្រុមបានចូលផឹកស៊ីនៅក្នុងភោជនីយដ្ឋាន(យីហោ កន្លែងចាស់)តាមបណ្តោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អកម៣ ខណ្ឌទួលគោកស្រាប់តែបង្កជាជម្លោះឈានទៅដល់ប្រេីហឹង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួសជាច្រេីននាក់រួមទាំងបុគ្គលិកផងដែរ។ហេីយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩។

តាមកាបញ្ជាក់ពីបុរសជាអ្នកគ្រប់គ្រងនៅនិងកន្លែងកើតហេតុខាងលើបានឲ្យដឹងថាមុនកើតហេតុគេឃើញភ្ញៀវមួយក្រុមមានគ្នាជិត២០នាក់បាននាំគ្នាចូលមកផឹកសុីនៅចំណុចទីតាំងកើតហេតុជាធម្មតាខណះនោះក៏មានភ្ញៀវមួយក្រុមទៀតមានគ្នា៨នាក់បានចូលមកផឹកសុីតុក្បែរគ្នាដោយភាគីទាំងសងខាងមិនទំនាស់អ្វីនិងគ្នានោះទេលុះមកម៉ោងកើតហេតុខាងលើស្រាប់តែ ភាគីខាងមានគ្នា៨នាក់នោះបាននាំគ្នាចេញមកក្រៅរួចដើចូលទៅវិញយកដបស្រាបៀរ វាយទៅភាគីខាងមានគ្នាជិត២០នាក់ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលនិងរបួសជាច្រេីននាក់រួមទាំងសំភារះផងដែរ។
បន្ទាប់មកជនបង្កមិនបង្អង់យូបាននាំឡើងជិះរថយន្ត ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកសួរនាំនិងនាំអ្នកគ្រប់គ្រង់ហាងនៅនិងកន្លែងកើតហេតុខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋាទឹកល្អក់៣ដើម្បី ជួយបំភ្លឺជំុវិញករណីហឹង្សានិងដាក់បណ្តឹង ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិ