ក្រុម U16 កម្ពុជា ចេញទៅប្រកួត AFC U16 Championship 2020 នៅប្រទេសឡាវ

0
43

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៦ឆ្នាំបានចេញដំណើរ កាលពីល្ងាចម្សិលមិញ ទៅប្រទេសឡាវ ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC U16 Championship 2020 ពូល J ចាប់ពី ថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្រុមយុវជនអាយុក្រោម១៦ឆ្នាំនេះ មានចំនួន២៣នាក់ ដឹកនាំដោយលោក Inoue Kazunori ដែលកីឡាករ ភាគច្រើនជាកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ហើយមាន៥នាក់ត្រូវបានកោះហៅពីក្លឹបភ្នំពេញក្រោន និងវិសាខា ។ មុនពេលចេញដំណើរ ក្រុម U-16 កម្ពុជាបានប្រមូលផ្ដុំហ្វឹកហាត់ នៅសាលាបាល់ទាត់ជាតិបាទី រយៈពេល១សប្ដាហ៍ ដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អប្រសើរ ។

សម្រាប់គូប្រជែង ក្នុងពូលJ របស់ក្រុមគោព្រៃជំទង់កម្ពុជា សុទ្ធសឹងតែជាក្រុមខ្លាំងៗ ដូចជាក្រុមU-16 ជប៉ុន,ម៉ាឡេស៊ី និងម្ចាស់ផ្ទះឡាវ ។ កម្មវិធីប្រកួតរួមមានប្រកួតដំបូងកម្ពុជាត្រូវប៉ះជប៉ុន នាថ្ងៃទី១៨-កញ្ញា ហើយត្រូវ បន្ដជួបក្រុម U-16 ម៉ាឡេស៊ី នាថ្ងៃទី២០ ខែកញ្ញា និងចុងក្រោយក្រុមយុវជនកម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះ ឡាវ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ៕

មតិ