អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុង ៤ខ្សែ និងរៀបចំពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម

0
27

ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន០៤ខ្សែ ប្រវែងសរុប ៩៥៦ម៉ែត្រ ព្រមទាំងរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល។ 

ផ្លូវបេតុងដែលត្រូវស្ថាបនារួមមាន៖

– ផ្លូវបេតុង០១ខ្សែ ប្រវែង៣៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ

-ផ្លូវបេតុងតភ្ជាប់០៣ភូមិ ចំនួន ០៣ខ្សែ ប្រវែង ៦២៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិដូង ភូមិហា និងភូមិស្វាយមានលក្ខណ៍។

មតិ