លោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលទេយ្យទានពីវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុនទី២

0
32

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ១១ ខែ​ កញ្ញា ឆ្នាំ​ ២០១៩​នេះ​​ អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន គ្រូសូត្រឆ្វេងវត្តដំបូកខ្ពស់ ។

ក្នុងឱកាសនោះ ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និង មានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចែករំលែកលើកកម្ពស់លើកម្លាំងមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា និង អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ   

ជាការឆ្លើយតប លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជា ប្រធានអនុសាខា បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន គ្រូសូត្រឆ្វេងវត្តដំបូកខ្ពស់ ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគនញវទេយ្យទានជូនដល់អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ និង បន្តផ្តល់អំណោយ ជូនប្រជាពលរដ្ឋជួបបញ្ហាជីវភាពក្នុងគ្រួសារ ក៍ដូច ជាផ្តល់ជូនអ្នកផ្ទុកមេរោគអេដ៍ និងជំងឺអេដ៍រួមទាំងគ្រោះមហន្តរាយផ្សេងៗដែលតែងតែកើតលើមូលដ្ឋាន ។ 

បន្ទាប់មក លោក ប្រធានអនុសាខា ក៏បានសន្យា ពេលទទួលទេយ្យទានពីព្រះចៅអធិការវត្តរួចមក និង ចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះលើផ្នែកមនុស្សធម៍ និង ឲ្យចំគោលដៅទៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា 

ក្នុងពិធីទទួល ទេយ្យទានដែលអនុសាខា បានទទួលរួមមាន៖​ 

– អង្ករ ៤០បាវ ស្មើនឹង ២តោន

– បន្លុង ៥០ សម្រាប់

– ស្ករស ១៣ បាវ ស្មើនឹង ៨៣២ គីឡូក្រាម ។

– មី ម៉ាម៉ា ៥០ កេស

– រួមទាំងថវិកា ២,០០០,០០០ រៀលផងដែរ ។​ 

– សរុបសំភារៈគិតជាទឹកប្រាក់ចំនួន ៩,៨៣២,៥០០រៀល 

មតិ