ជនជាតិចិនវាយគ្នាចាប់ដាក់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
56

ភ្នំពេញ​៖​ ជនជាតិចិនចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួននាំទៅសាកសួរបន្ទាប់ពីប្រេីហឹង្សាទៅលេីបុរសជនជាតិចិនដូចគ្នាម្នាក់បណ្តាលឲ្យរងរបួសរួចចាប់ចូលរថយន្តកាលពីវេលាម៉ោង​ ១៥និង០០នាទី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​ ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។
ជនសង្ស័យ:
ទី១ឈ្មោះ​ XU YoanYoan ភេទ​ប្រុស​អាយុ​៣៤ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរធ្វេី​នៅកាស៊ី​ណូ​ ។
ទី២ឈ្មោះ​ Zhan Bin. ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​។
ទី​៣ឈ្មោះ​ Zhuqing Wu. ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ជនជាតិ​ចិន​ មុខរបរធ្វេី​ការ​ក្រុមហ៊ុន​។
ទី​៤ឈ្មោះ​ Zhan Liming. អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​ ។

ជន​រងគ្រោះ​ឈ្មោះ​ Chi Fuming ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាយសាន​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ស្លាកស្នាម​៖​បាក់​ក្តោង​ច្រមុះ​និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញ​ឈាម​។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ខែកញ្ញា​ឆ្នាំ២០១៩​ គេបានឃេីញជនជាតិចិនមួយក្រុមមានគ្នា៥នាក់បានព្រួតវាយបុរសជនជាតិចិនដូចគ្នាភ្លាមនោះកម្លាំងនគរបាលបានចុះទៅដល់ចំណុចកេីតហេតុនិងហៅមកសួរនាំធ្វេីកិច្ចសន្យារួចអោយត្រឡប់ទៅវិញវិញរៀងខ្លួន។
សាក្សីបន្តថា​ បន្ទាប់មកក៏ឃេីញមានជនជាតិចិនដដែលមានគ្នា៤នាក់បានវាយបុរសជានជាតិចិនម្នាក់រួចចាប់ដាក់រថយន្តម៉ាក​RX300 ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2A-6881 បេីកចេញទៅភ្លាមនោះកម្លាំងនគរបាលបានទទួលព័ត៌មានភ្លាមក៏ដេញឃាត់បានភ្លាមៗនិងនាំមកសាកសួរតែម្តង។


បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនិតិវិធី៕

មតិ