បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករុឺម៉កដឹកបន្លែរពីក្រោយដួលបោកក្បាលស្លាប់លើផ្លូវជាតិលេខ២

0
64

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករឺុម៉កដឹកបន្លែមួយគ្រឿងពីក្រោយពេញទំហឹង ចំណែករុឺម៉កដឹកបន្លែបានបន្តដំណើរទៅមុខបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។សពជនរងគ្រោះមានឈ្មោះ តន សុភារ៉ាប៉ាក់ ភេទប្រុស​អាយុ២៧ឆ្នាំ មានស្រុកកំណើត  ភូមិព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF-1921ធ្វើដំណើរចុះពីលើស្ពានអាកាសទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករឺុម៉កដឹកបន្លែរមួយគ្រឿងនៅខាងមុខពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌។  ចំណែករឺម៉កដឹកបន្លែរបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នទុកប្រគល់ជូនចាស់ញាតិវិញ។ ដោយឡែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់ទៅទុកនៅវត្តទឹកថ្លាទុកប្រគល់ជូនទៅសាច់ញាតិយកទៅស្រុកកំណើធ្វើបុណ្យតាមប្រពៃណី៕

មតិ