កំពុងតែឆ្ងាញ់មាត់អារម្មណ៍ហោះហេីរដល់លេីមេឃស្រាប់តែប៉ូលីសមកទាន់ល្មម

0
93

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅវេលាម៉ោង១២៖០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឃាត់ជនសង្ស័យចំនួន១២នាក់។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា ក្នុងប្រតិបត្ដិការនោះ ឃាត់បានជនសង្ស័យចំនួន១២នាក់ (ស្រី៣នាក់) និងដកហូតសម្ភារមួយចំនួន មានដូចជា៖ ក្រាមសសង្ស័យ ជាថ្នាំញៀនចំនួន៧កញ្ចប់, ថ្នាំគ្រាប់ពណ៌ខៀវចំនួន២គ្រាប់, ដបថ្នាំពណ៌ខ្មៅតូច១, ម៉ាស៊ីនចាក់ភ្លេង១គ្រឿង, Laptop ១គ្រឿង, បាស់ JBL ១គ្រឿង, អំពូលភ្លើងពណ៌១គ្រឿង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ច បាននាំខ្លួនមកអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំបន្ត៕

មតិ