ក្រុមតារាវិទូចាប់បានរលកសញ្ញាចម្លែកជះមកពីអវកាសជាលើកដំបូង តាមរយៈចានតេឡេស្កូបយក្សរបស់ចិន

0
62

ចិន៖ តាមរយៈការប្រើប្រាស់ចានតេឡេស្កូបយក្ស ហ្វាស់ ដែលស្ថិតនៅក្នុងខេត្តគួយចូវ ក្រុមតារាវិទូចិនបានប្រទះឃើញលើកដំបូង នូវរលកសញ្ញាអាថ៌កំបាំងដែលគេហៅថា FRB ឬ បំផ្ទុះរលកវិទ្យុសកម្មដ៏លឿន ។ 

រហូតមកទល់ពេលនេះ ពុំទាន់អាចមានការស្រាវជ្រាវរកឃើញ និងការបកស្រាយច្បាស់ អំពីប្រភពដើមដែលបញ្ចេញរលកសញ្ញាដ៏អាថ៌កំបាំងនេះនៅឡើយទេ ខណៈអង្គការណាសារបស់អាមេរិកវិញ ក៏បានត្រឹមធ្វើការសន្និដ្ឋានដូចគ្នាអំពីរឿងនេះដែរ ។ យ៉ាងណាមិញ រលកសញ្ញានោះត្រូវបានគេជឿជាក់ថា មានប្រភពមកពីចម្ងាយយ៉ាងហោចណាស់ក៏៣ពាន់លានឆ្នាំពន្លឺផែនដីដែរ ។ 

សូមជម្រាបថា រលកសញ្ញាបំផ្ទុះរលកវិទ្យុសកម្មដ៏លឿន គឺជាប្រធានបទដ៏សំខាន់បំផុត នៅក្នុងវិស័យតារាសាស្រ្តលើពិភពលោកយើង ដោយវាត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញជាលើកដំបូងបំផុតកាលពីឆ្នាំ២០០៧ ហើយមកទល់សព្វថ្ងៃនេះគឺមិនដល់១០០ឡើយ ដែលត្រូវបានរកឃើញ ៕

មតិ