ក្រុមហ៊ុន LDI Enterprise ltd បើកសម្ពោធហាងនាឡិកាថ្មីម៉ាក G-SHOCK CASIO នៅផ្សារទំនើប The Bridge Lifestyle Mall

0
524

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 24 សីហា 2019នៅផ្សារទំនើប The Bridge Lifestyle Mall ក្រុមហ៊ុននាឡិកាដៃ G-SHOCK CASIO ដែល ជាផលិតផលរបស់ប្រទេសជប៉ុនបានបើកដំណើរការលក់ជាផ្លូវការហាងដាក់តាំងលក់នាឡិកាដៃថ្មីមួយបន្ថែមទៀតនៅផ្សារទំនើប The Bridge Lifestyle Mall ដោយហាងថ្មីនេះគឺបាននាំចូលផលិតផលនាឡិកាដៃម៉ូតដែលថ្មីៗជាច្រើនប្រភេទទៀតសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ពិធីបើកសម្ពោធដំណើរការហាងលក់នាឡិកានេះបានប្រារព្ធ ឡើងនៅផ្សារទំនើប The Bridge Lifestyle Mall ដោយមានអ្នកចូលរួមយ៉ាងច្រើនផងដែរ។ អ្វីដែលពិសេស ក្រុមហ៊ុនក៏នឹងផ្ដល់ការបញ្ចុះតម្លៃដ៏ពិសេសជូនអតិថិជនដោយរាល់ការជាវនាឡិកាម៉ាក G-Shock , Baby-G , Edifice  , PROTREK , SHEEN, និង​ Casio General។យោងតាមប្រសាសន៍របស់លោកស្រី គួច ណាវី នាយកប្រតិបត្តិ ក្រុមហ៊ុន LDI Enterprise ltd បានអោយដឹងថាចាប់តាំងពី ដំណើរការក្រុមហ៊ុន LDI Enterprise ltd រហូតមកដល់ពេលនេះគឺ មានរយៈពេល 26 ឆ្នាំមកហើយ  ព្រមទាំងទទួលបានទំនុកចិត្ត ចំពោះផលិតផលដែលក្រុមហ៊ុនធ្វើចរាចរណ៍ជូនអតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា  ។

បច្ចុប្បន្ន CASIO កំពុងទទួលបានការគាំទ្រជាខ្លាំងក្នុងប្រទេសកម្ពុជា ហើយស្របពេលកំណើនសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងប្រជាពលរដ្ឋមានជីវភាពសមរម្យ រស់នៅជាមួយភាពទាន់សម័យ។ លោកស្រីបានរំពឹងថា នៅថ្ងៃអនាគត CASIO នឹងមានការប្រើប្រាស់កាន់តែច្រើន ជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់នាឡិកាដ៏ទំនើបរបស់ជប៉ុនមួយនេះ។ លើសពីនេះទៅទៀត លោកស្រី គួច ណាវី បានបន្ថែមថា ក្រុមហ៊ុន LDI Enterprise LTD មានគម្រោងពង្រីកសាខាចំនួន 4 កន្លែងបន្ថែមទៀត ក្នុងឆ្នាំ2019​នេះ ដែលស្ថិតនៅទីតាំងដូចជា OLYMPIA MALL, FURI SIHANOUKVILLE, EXCHANGE SQUARE, និង CHIPMONG NORO MALL។

លោក Atsushi Yamaoka អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន  CASIO  បានអោយដឹងថានៅលើទីផ្សារមានផលិតផល ជាច្រើនម៉ាក ច្រើនម៉ូតដែលត្រូវប្រកួតប្រជែងគ្នាដើម្បីអោយអតិថិជនយល់ដឹងក៏ដូចជាស្គាល់ផលិតផលរបស់ខ្លួនG-SHOCK CASIO បានពង្រឹងគុណភាពកាន់តែខ្លាំងឡើងថែម ផ្ដល់ជូនអតិថិជនទូទាំងសកលលោកក្នុងនោះក៏មានកម្ពុជាផងដែរ។  ជាក់ស្ដែងហាងលក់នាឡិកាដៃម៉ាក G-SHOCK CASIO ដ៏ទំនើប The Bridge Lifestyle Mall នៃអាគារ The Bridge នេះគឺជាការបង្ហាញអោយអតិថិជនបានស្គាល់កាន់តែច្បាស់នូវម៉ាកផលិតផលរបស់យើង។  លោកក៏បានបន្តថាសព្វថ្ងៃនេះផលិតផល របស់ G-SHOCK ​CASIO មានវត្តមាននៅបណ្ដាប្រទេសប្រមាណជាង 60 នៅលើពិភពលោកហើយសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញក៏មានសកម្មភាពល្អប្រសើរបើមិនចឹងទេក៏យើងមិនអាចបើកហាងជាបន្តបន្ទាប់បានដែរ៕

មតិ