គំរោងផ្ទះល្វែង អេងលីហួ ចាប់បដិសន្និនៅទឹកដីភ្នំរាបទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង

0
590

រាជធានីភ្នំពេញ៖ គម្រោងមួយដែលមានឈ្មោះថា “អេងលីហួ” កំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំងនិងទទួលបានជោគជ័យខ្លាំងជាងគេនៅតំបន់ភ្នំរាបដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង  ហើយពេលនេះបានរំលេចគម្រោងពិសេសបន្ថែមទៀតគឺគម្រោងផ្ទះល្វែង។បើតាមការសង្កេតឃើញនៅតំបន់ភ្នំរាបគឺគម្រោងមានឈ្មោះថា”អេងលីហួ” មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពពាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានទទួលការគាំទ្រច្រើនពីអតិថិជន ដោយម្រោងនេះមានការអភិវឌ្ឍន៍នៅហ្នឹងកន្លែងមានកន្លែងកម្សាន្តសប្បាយមានអ្នកទិញដីឡូតិ៍ហើយធ្វើផ្ទះនៅច្រើនអាចបើកមុខរបររកស៊ីបាន និងមានគម្រោងអភិវឌ្ឍន៍ជាច្រើនត្រៀម រីកដូចផ្សិតនៅទីតាំងខាងលើ។ ទន្ទឹមទៅនឹងភាពជោគជ័យនោះ លោកអេង លីហួដែលជាម្ចាស់ក្រុមហ៊ុនក៏កំពុងតែត្រៀមបោះទុនធ្វើផ្ទះល្វែងប្រមាណ៤០ល្វែងលក់ក្នុងតម្លៃសមរម្យ មានសំណង់រឹងមាំទីតាំងល្អ ផ្ទះរឹងមាំសម្រាប់លក់ជូន អតិថិជនដែលចង់មានផ្ទះរស់នៅតំបន់ភ្នំរាបរស់នៅយ៉ាងស្រស់ស្រាយ។

ពេលនេះសំណង់ផ្ទះល្វែងប្រមាណ៤០ល្វែងបានចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ ដោយអតិថិជនអាចទស្សនារូបគំរូ  ជ្រើសរើសប្រភេទផ្ទះដែលយើងពេញចិត្តបានមុនគេហើយអ្វីដែលសំខាន់គឺមានតម្លៃសមរម្យ  ហើយបង់មុនតែ១០%-១៥%  តែប៉ុណ្ណោះ  ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ណែមផល្លា 0968864311,011567444 ៕

មតិ