បេីករថយន្តដឹកស្រីស្នេហ៍លឿនជ្រុលបុករបាំងថ្មលេីស្ពាន៥មករារបួសម្នាក់

0
131

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងនារីរូបស្រស់ ពីរនាក់ទៀតបើករថយន្តតូយ៉ូតាព្រូសមួុយគ្រឿងក្នុងល្បឿនលឿនដូចហោះបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូវផ្លូវលើស្ពានអាកាស៥មករាបាក់អស់៣ផ្ទាំងចំណែករថយន្តបង្កដាច់កង់ខាងមុខទៅលេងរួចនិងបណ្តាលឲ្យបុរសជាអ្នកបើករបរងបួសធ្ងន់ចំណែកអ្នករួមដើណើរជានារីពីរនាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចលើស្ពានអាកាស៥មករាខាងកើត តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីរូបស្រស់ពីនាក់ទៀតបើករថយន្តតូយ៉ាតាព្រូសមួុយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL-7284ធ្វើដំណើរទិសដៅពីកើតទៅលិចឡើងលើស្ពានលឿនដូចហោះខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវបាក់អស់បីកង់រថយន្តបង្កខ្ទេចមួយចំហៀងខាងមុខខាងឆ្វេងនិងដាក់កង់ម្ខាងទៅមុខទៅលេងរួច។ចំណែកបុរសជាអ្នកបើកបរបោកផ្ទប់និងដៃចង្កូតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗរីឯនារីរូបស្រស់ពីរនាក់រួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិ