លួចម៉ូតូបានហេីយយកទៅផ្ញេីរព្រឹកឡេីងជាប់ខ្នោះព្រោះតែGPS

0
127

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចកាច់សោរ.កម៉ូតូបានសម្រេចរបស់បុរសម្នាក់ខណះចតទុកបន្ទប់ខាងក្រោមហេីយទៅដេកបាត់នៅបន្ទប់ខាងលេីកាលពីល្ងាចថ្ងៃទី២០ខែសីហា​ឆ្នាំ២០១៩​ នៅបន្ទប់ជួលភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ ហេីយជនសង្ស័យបានយកម៉ូតូទៅផ្ញេីរនៅកន្លែងផ្ញេីរម៉ូតូមួយកន្លែងរហូតវេលាម៉ោង១១និង៣០នាទីថ្ងៃទី២១​ ខែឆ្នាំដដែលទេីបនគរបាលស្រាវជ្រាវឃាត់បានតែម្តង។

ជនសង្ស័យឈ្មោះសែ​ច័ន្ទតារា​ ហៅយ៉ា​ ភេទប្រុសអាយុ២៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ ចំណែកជនរងគ្រោះមានឈ្មោះកាន​ ធូ​ ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរកម្មករសំណង់​ ចំណែកប្រពន្ធឈ្មោះធីវ​ ស្រីយ៉ា​ អាយុ៣២ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ ម៉ូតូដែលត្រូវជនសង្ស័យលួចនោះម៉ាកវ៉េវ​ ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1GN 7252 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅល្ងាចថ្ងៃទី២០​ រូបគាត់បានជិះម៉ូតូមកពីធ្វេីការរួចបានទុកម៉ូតូនៅបន្ទប់ជួលខាងក្រោមរួចឡេីងទៅសម្រាកនៅជាន់លេី​ រហូតព្រឹកថ្ងៃទី២១ខែឆ្នាំដដែលពេលរូបគាត់ចុះមកយកម៉ូតូទៅធ្វេីការស្រាប់តែបាត់មិនដឹងទៅណា។
សាក្សីបានបន្តថា​ ភ្លាមនោះរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីជួយអន្តរាគមន៍​ និងឆែកតាមប្រព័ន្ធGPS រកឃេីញម៉ូតូនៅកន្លែងផ្ញេីរម៉ូតូមួយកន្លែងពេលនោះកម្លាំងនគរបាលចាំមេីលអ្នកមកយកម៉ូតូរបស់ជនរងគ្រោះ។ រហូតមកដល់វេលាម៉ោង១១និង៣០នាទីថ្ងៃទី២១​ ទេីបឃេីញជនសង្ស័យចូលមកយកម៉ូតូនោះទេីបនគរបាលឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋា​ននគរបាលខណ្ឌដេីម្បីចាត់ការតាមច្បាប់៕

មតិ