សង្ស័យឆ្លងចរន្តអគ្គីសនីឆេះផ្ទះអស់១ខ្នងទាំងយប់ នៅខណ្ឌច្បារអំពៅ

0
62

ភ្នំពេញ ៖ ផ្ទះមួយខ្នងត្រូវបានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅខ្ទេចម៉ត់ទាំងស្រុង​  សង្ស័យឆ្លងចរន្តអគ្គីសនី តែសំណាងល្អមិនបង្កអោយនណាម្នាក់រងរបួសនោះទេ​  បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៩ នៅចំណុចក្បែរវត្តកោះក្របី តាមបណ្ដោយផ្លូវ៣៦៩ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា​ មុនកេីតហេតុមានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ថា មានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​  ក្រោយមកក៏បានប្រមូលកម្លាំងនគរបាលប៉ុស្តិ៍ចុះដល់កន្លែងកេីតហេតុ ក៏ឃេីញអណ្ដេាតភ្លេីងកំពុងលេបត្របាក់ផ្ទះប្រជាពលរដ្ឋពិតបរាកដមែន​ រួចក៏ជួយអន្តរាគមន៍ និងរាយការណ៍ទៅក្រុមរថយន្តពន្លត់អគ្គីភ័យចុះមកជួយបាញ់ពន្លត់ ។ បន្តិចមកក៏មានរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកកន្លែងកេីតហេតុតែសោកស្ដាយ បានត្រឹមតែបាញ់ទប់ស្កាត់មិនអោយរីករាលលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងប៉ុណ្ណោះ ។

     សមត្ថកិច្ចបន្តថាបុរសជាម្ចាស់ផ្ទះឈ្មោះ ទិត ជា អាយុ ៦៨ឆ្នាំ មុខរបរមន្រ្តីរាជការចូលនិវត្តន៍ ស្នាក់នៅកន្លែងកេីតហេតុ ។ ផ្ទះដែលឆាបឆេះមានទំហំបណ្ដោយ៦គុណនិង១៥ ឈេីលេីថ្មក្រោម សព្វថ្ងៃបុរសជាបុរសពោះម៉ាយមានកូនប្រុសម្នាក់រស់នៅជាមួយ ។

ក្នុងប្រតិបត្តិការណ៍ខាងលើ មានរថយន្តពន្លត់អគ្គីភ័យទៅដល់ចំនួន១៥គ្រឿង តែបាញ់ពន្លត់អស់៤គ្រឿងហើយរលត់ទៅវិញនៅម៉ោង៩និង៣០នាទីយប់ថ្ងៃខែខាងលេី ដោយការសន្និដ្ឋានជាជំហានដំបូង គឺសង្ស័យទុស្សខ្សែភ្លេីងឆ្លងចរន្តអគ្គីសនី ហេីយការវាយតំលៃទ្រព្យមិនទាន់ដឹងច្បាស់នៅឡេីយនោះទេ ៕

មតិ