លោកហែម ដារិទ្ឋ នាំយកអំណោយកាកបាទក្រហម ចែកជូនចាស់ជរាទីទាល់ក្រនិងហូបនំបញ្ចុកសាមគ្គី ក្នុងសហគមន៍ត្រពាំងអញ្ចាញ ក្នុងថ្ងៃខួបកំណើត

0
47

ភ្នំពេញ ៖ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បាននាំយកអំណោយកាកបាទក្រហម ចែកជូនចាស់ជរាទីទាល់ក្រ ចំនួន៤៣គ្រួសារ ក្នុងសហគមន៍ត្រពាំងអញ្ចាញ និងហូបនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋជិត២០០០ពាន់នាក់ ក្នុងថ្ងៃកំណើតរបស់លោក ដោយមានការចូលរួមពីមន្ត្រីសង្កាត់ ខណ្ឌ និងប្រជាពលរដ្ឋជាច្រើននាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកហែម ដារិទ្ធ មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់លោក៤៣ឆ្នាំ ហើយជារៀងរាល់ឆ្នាំលោកតែងតែចុះចែកអំណោយជូនពលរដ្ឋចាស់ជរា ទីទាល់ក្រ តែឆ្នាំនេៈខុសពីឆ្នាំមុនៗ ព្រោះឆ្នាំនេះមានការហូបនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ត្រពាំងអញ្ចាញជាង២ពាន់នាក់ដែមទៀត ។ ជាមួយគ្នានេះ លោកអភិបាលក៏បានសំណេះសំណាល និងសួរសុខទុក្ខនូវការលំបាកដល់ប្រជាពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់រួសរាយរាក់ទាក់ ដែលនាំអោយប្រជាជនមានការគោរព ស្រលាញ់និងបង្កើននូវភាពជឿជាក់កក់ក្តៅបន្ថែមទៀត មកលើរូបលោកជាអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុក្ខដាក់ចំពោះពួកគាត់ ដែលកំពុងជួបការលំបាកនៅក្នុងគ្រាអាសន្នបែបនេះ។

ឆ្លើយយតបទៅនឹងវត្តមាន នៃការនាំយកអំណោយមកចែកជូនបងប្អូនប្រជាជនដែលកំពុងជួបទុក្ខកំបាកនេះ លោកហែម ដារិទ្ឋ អភិបាលខណ្ឌ បានពន្យល់ប្រាប់ជូនប្រជាពលរដ្ឋ ទាំងនេះគឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំអោយលោកយកចិត្តទុក្ខដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះនិងជនចាស់ជរា ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវថវិការនិងគ្រឿងឧបភោគបរិភោគ ផ្សេងៗមួយចំនួន ពីសម្តេចតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ៕

លោកហែម ដារិទ្ឋ នាំយកអំណោយកាកបាទក្រហម ចែកជូនចាស់ជរាទីទាល់ក្រនិងហូបនំបញ្ចុកសាមគ្គី ក្នុងសហគមន៍ត្រពាំងអញ្ចាញ

មតិ