ចិនបើករថយន្តទំនើបបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់មួយកង់

0
42

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមនិងបុរសជនជាតិចិនម្នាក់ទៀត បើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅលេងរួច។

      ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

       តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់រួមដំណើរជាមួយគ្នា បានបើកមួយគ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-8479ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុកែងនិងផ្លូវកម្ពុជាក្រោម បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឲ្យ​បាក់ក្បាលនាគអស់មួយកង់ ចំណែករថយន្តបង្កបានបែកកង់មុខ ផ្នែកខាងឆ្វេងនិងដាច់កាឡែទៅមុខលេងរួច។ បន្ទាប់មកជនជាតិចិនទាំង២នាក់ខាងលើនេះក៏បាននាំគ្នាចេញពីរថយន្តមកអង្គុយផឹកទឹកក្រឡុកធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើង។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិ