Update រន្ឋត់ណាស់ ! ជណ្តើរយន្តធ្លាក់ចំកម្មករកំពុងធ្វើការដាច់ក្បាលចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធម៌

0
168

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ កំពុងតែធ្វើការស្រាប់តែជណ្តើរយន្តធ្លាក់ចំក្បាល ដាច់ចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធម៌ នាវេលាម៉ោង​ ១០និង៣០នាទីព្រឹក​ ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០១៩​ ត្រង់ចំណុចអាគារលេខ​១១៨​ ខាងជេីងផ្សារថ្មី​ តាមបណ្តោយផ្លូវលេខ​១២០ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះមានឈ្មោះ​ ផន​ សុភ័ណ្ឌ​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ មុខរបរ​ ជាងជណ្តេីរយន្ត​ ស្នាក់នៅកន្លែងកេីតហេតុ​ និងមានស្រុកកំណេីតភូមិស្រឡូងទី២​ ឃុំអង្គរទ្រេត​ ស្រុកព្រៃវែង ខេត្តព្រៃវែង។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ នៅមុនពេលកេីតហេតុ​ ជនរងគ្រោះបានឡេីងទៅធ្វេីការនៅជាន់ទី៧​ ដេីម្បីជួសជុល​ ខណៈពេលកំពុងធ្វេីការ​ ស្រាប់តែជនរងគ្រោះបានងេីបក្បាលទៅមេីលជណ្តេីរយន្ត​ ស្រាប់តែត្រូវជណ្តេីរថយចុះមកក្រោម​ ក៏ត្រូវក្បាលជន​រងគ្រោះ ដាច់ចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធម៌ ។ 

ក្រោយកេីតហេតុ​ អ្នកមេីលការខុសត្រូវនៅការដ្ឋានសំណង់ខាងលេី​ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកកន្លែងកេីតហេតុ​ នៅពេលដែលសមត្ថកិច្ចមកដល់​ បានធ្វេីការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័្ចយ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីចុះមកពិនិត្យមេីលនៅកន្លែងកេីតហេតុ។ 

ក្រោយពីធ្វេីការពិនិត្យកោសល្យវិច័យរួចមក​ សមត្ថកិច្ចជំនាញបានធ្វេីការប្រគល់សពបុរសខាងលេី​ អោយទៅក្រុមគ្រួសារ​ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕

មតិ